Trump បានណែនាំឱ្យក្រុមពាណិជ្ជកម្មអាមេរិកចាប់ផ្តើមការចរចាឡើងវិញជាមួយកម្ពុជា

ពិភពលោក
ថ្ថ្ងៃអង្គារ 29 កក្កដា 2025
Trump បានណែនាំឱ្យក្រុមពាណិជ្ជកម្មអាមេរិកចាប់ផ្តើមការចរចាឡើងវិញជាមួយកម្ពុជា

ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីរាត្រីមិញ (ម៉ោងនៅកម្ពុជា) បានបង្ហោះសារថា បានជួបតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីស្ដីទីថៃ នៅមុននេះម្ដងទៀត ហើយប្រកាសថា កម្ពុជា និងថៃ បានឯកភាពគ្នាលើបទឈប់បាញ់ហើយ បន្ទាប់ពីអាមេរិកចូលរួមសម្របសម្រួល។

Trump បានណែនាំឱ្យក្រុមពាណិជ្ជកម្មអាមេរិកចាប់ផ្តើមការចរចាឡើងវិញជាមួយកម្ពុជា

លោក Donald Trump ក៏បានរៀបរាប់ផងថា សូមចូលរួមអបអរសាទរទាំងអស់គ្នាដោយការបញ្ចប់សង្រ្គាម។ យើងបានជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់។ “ខ្ញុំបានណែនាំក្រុមពាណិជ្ជកម្មរបស់ខ្ញុំឱ្យចាប់ផ្តើមការចរចាលើពាណិជ្ជកម្មឡើងវិញ” ឥឡូវនេះខ្ញុំបានបញ្ចប់សង្គ្រាមជាច្រើនក្នុងរយៈពេលតែប្រាំមួយខែប៉ុណ្ណោះ ខ្ញុំមានមោទនភាពដែលបានធ្វើជាប្រធានាធិបតីសន្តិភាព៕

Trump បានណែនាំឱ្យក្រុមពាណិជ្ជកម្មអាមេរិកចាប់ផ្តើមការចរចាឡើងវិញជាមួយកម្ពុជា