
យ៉ាងហោចណាស់មនុស្ស ២នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីយន្តហោះធុនតូចមួយគ្រឿង បានធ្លាក់លើផ្លូវដ៏មមាញឹកមួយ ហើយបានបុកជាមួយរថយន្តក្រុងក្នុងទីក្រុង Sao Paulo ប្រទេសប្រេស៊ីលកាលពីម៉ោងប្រហែល ៧ និង ២០ នាទីព្រឹក ម៉ោងក្នុងស្រុក (៥ និង ២០ នាទីព្រឹក) តាមបណ្ដោយផ្លូវ Avenida Marquês។

យន្តហោះធុនតូច King Air បានហោះចេញពីអាកាសយានដ្ឋាន Campo de Marte នៅព្រឹកថ្ងៃសុក្រ ប៉ុន្តែប៉មបញ្ជាបានបាត់ការទាក់ទងជាមួយយន្តហោះប៉ុន្មាននាទីមុនពេលធ្លាក់។

យោងតាមប៉ូលិសយោធាបានឲ្យដឹងថា អ្នកដំណើរយន្តហោះពីរនាក់ត្រូវបានភ្លើងឆេះស្លាប់ និង ៦ នាក់ផ្សេងទៀតរងរបួស។ មន្ត្រីប៉ូលិសយោធាលោក Jefferson de Souza បានប្រាប់ CNN Brasil ថាសេវាសង្គ្រោះបន្ទាន់អគ្គីភ័យបានជួយសង្គ្រោះមនុស្សប្រាំនាក់ហើយ៕ CNN
