សារព័ត៌មាន Reuters បានចុះផ្សាយថា ភាគហ៊ុនក្រុមហ៊ុនអាកាសចរណ៍ Jeju Air នៃកូរ៉េខាងត្បូងបានធ្លាក់ចុះដល់កម្រិតទាបបំផុត ជាប្រវត្តិសាស្រ្ត កាលពីថ្ងៃចន្ទ បន្ទាប់ពីជួបហេតុការណ៍ធ្លាក់យន្តហោះបានសម្លាប់មនុស្ស១៧៩នាក់។
ភាគហ៊ុនរបស់ក្រុមហ៊ុន Jeju Air បានបន្តធ្លាក់ចុះ ៨,៤% បន្ថែមទៀត បន្ទាប់ពីមានការធ្លាក់ចុះ ១៥,៧% នៅក្នុងការជួញដូរចុងក្រោយ មកត្រឹម ៦ ៩២០វ៉ុនក្នុងមួយហ៊ុន ដែលជាតម្លៃទាបបំផុត ចាប់តាំងពីពួកគេត្រូវបានចុះបញ្ជីនៅក្នុងទីផ្សារហ៊ុន នៅឆ្នាំ២០១៥ មក។ ទន្ទឹមនឹងនេះ ភាគហ៊ុនរបស់ AK Holdings ដែលជាក្រុមហ៊ុនមេកាន់កាប់ Jeju Air ក៏បានធ្លាក់ចុះដល់ទៅ ១២%ផងទៀត ដែលជាកម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល ១៦ឆ្នាំចុងក្រោយនេះ។
កូរ៉េខាងត្បូង បានធ្លាក់ចុះដល់កម្រិតទាបបំផុត ជាប្រវត្តិសាស្រ្ត កាលពីថ្ងៃចន្ទ បន្ទាប់ពីជួបហេតុការណ៍ធ្លាក់យន្តហោះបានសម្លាប់មនុស្ស១៧៩នាក់។
កូរ៉េខាងត្បូង បានធ្លាក់ចុះដល់កម្រិតទាបបំផុត ជាប្រវត្តិសាស្រ្ត កាលពីថ្ងៃចន្ទ បន្ទាប់ពីជួបហេតុការណ៍ធ្លាក់យន្តហោះបានសម្លាប់មនុស្ស១៧៩នាក់។
សូមរម្លឹកថា ករណីធ្លាក់យន្តហោះកាលពីព្រឹកថ្ងៃអាទិត្យ នៅឯអាកាសយានដ្ឋានអន្តរជាតិ Muan ត្រូវបានចាត់ទុកថាជាជើងហោះហើរជួបគ្រោះថ្នាក់ដ៏អាក្រក់ដំបូងបំផុតក្នុងប្រវត្តិសាស្រ្តរបស់ Jeju Air ដែលជាក្រុមហ៊ុនអាកាសចរណ៍មានតម្លៃសមរម្យបំផុតរបស់ប្រទេស ដែលត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ២០០៥ និងជាក្រុមហ៊ុនអាកាសចរណ៍ធំជាងគេទីបីរបស់ប្រទេសកូរ៉េដោយគិតលើចំនួនអ្នកដំណើរ៕
កូរ៉េខាងត្បូងបានធ្លាក់ចុះដល់កម្រិតទាបបំផុត ជាប្រវត្តិសាស្រ្ត កាលពីថ្ងៃចន្ទ បន្ទាប់ពីជួបហេតុការណ៍ធ្លាក់យន្តហោះបានសម្លាប់មនុស្ស១៧៩នាក់។