ការធ្លាក់យន្តហោះពហុមុខងារ ទំនើបរបស់ថៃមិនដឹងមូលហេតុនៅឡើយទេ

ពិភពលោក
ថ្ថ្ងៃសុក្រ 25 មេសា 2025
ការធ្លាក់យន្តហោះពហុមុខងារ ទំនើបរបស់ថៃមិនដឹងមូលហេតុនៅឡើយទេ

យន្តហោះដែលបានធ្លាក់ចូលឈូងសមុទ្រថៃ កាលពីមិញព្រឹក ក្បែរជិតសណ្ឋាគារ Baby Grande Hua Hin Hotel ក្នុងស្រុក Cha-am នៃខេត្ត Phetchaburi រកឃើញសាកសពទាំង ៦នាក់ គ្រាដែលសមត្ថកុច្ចមិនទាន់បញ្ជាក់ពីមូលហេតុដែលបណ្តាលឲ្យយន្តហោះធ្លាក់នៅឡើយទេ។

ការធ្លាក់យន្តហោះពហុមុខងារ ទំនើបរបស់ថៃមិនដឹងមូលហេតុនៅឡើយទេ

យន្តហោះពហុមុខងារខ្នាតតូច DHC6-400 ដែលធ្លាក់នោះផលិតដោយក្រុមហ៊ុន Viking Air នៃប្រទេសកាណាដា។ វាត្រូវបានបំពាក់ដោយម៉ាស៊ីន Pratt & Whitney Canada PT6A-34 ចំនួនពីរ និងមានប្រព័ន្ធ Honeywell Primus Apex avionics។ មិនត្រឹមប៉ុណ្ណឹង វាមានសមត្ថភាពក្នុងប្រតិបត្តិការហោះ និងចុះចតរយៈពេលខ្លី (STOL)។

ការធ្លាក់យន្តហោះពហុមុខងារ ទំនើបរបស់ថៃមិនដឹងមូលហេតុនៅឡើយទេ

ជាមួយនឹងល្បឿនអតិបរមា៣៣៩គីឡូម៉ែត្រក្នុងមួយម៉ោង យន្តហោះ នេះអាចផ្ទុកអ្នកដំណើរបានដល់ទៅ១៩នាក់ ហើយអាចច្នៃដើម្បីដាក់ គ្រែពេទ្យរហូតដល់ទៅ៤រួមជាមួយនឹងកៅអីសម្រាប់វេជ្ជបណ្ឌិតនិង គិលានុបដ្ឋាយិកា៕

ការធ្លាក់យន្តហោះពហុមុខងារ ទំនើបរបស់ថៃមិនដឹងមូលហេតុនៅឡើយទេ