ជនជាតិចិនពីរនាក់លួចថតយន្តហោះចម្បាំងអាម៉េរិក ត្រូវបានប៉ូលិសកូរ៉េខាងត្បូងចាប់ខ្លួន

ពិភពលោក
ថ្ថ្ងៃព្រហស្បតិ៍ 24 មេសា 2025
ជនជាតិចិនពីរនាក់លួចថតយន្តហោះចម្បាំងអាម៉េរិក ត្រូវបានប៉ូលិសកូរ៉េខាងត្បូងចាប់ខ្លួន

ជនជាតិចិនពីរនាក់ត្រូវបានប៉ូលិសកូរ៉េចាប់ខ្លួន កាលពីថ្ងៃពុធ ខែមេសា នៅពេលដែលពួកគេបានលួចថតយន្តហោះចម្បាំងដែលចតនៅជិតមូលដ្ឋានទ័ពអាកាសរបស់សហរដ្ឋអាមេរិក។  នេះបើតាម The Korean Time 

ទីភ្នាក់ងារប៉ូលិសខេត្ត Gyeonggi Nambu បាននិយាយថា ចារកម្មជនជាតិចិនពីរនាក់នេះបានលួចថតរូបយន្តហោះចម្បាំងនៅជិតមូលដ្ឋានទ័ពអាកាស Osan ដែលជាកន្លែងដំឡើងយោធាដ៏ធំមួយរបស់សហរដ្ឋអាមេរិកដែលស្ថិតនៅ Pyeongtaek នៃខេត្ត Gyeonggi កូរ៉េខាងត្បូង។

ជនជាតិចិនពីរនាក់លួចថតយន្តហោះចម្បាំងអាម៉េរិក ត្រូវបានប៉ូលិសកូរ៉េខាងត្បូងចាប់ខ្លួន

លោកបញ្ជាក់ថា ច្បាប់បច្ចុប្បន្នការថតរូបយន្តហោះដែលកំពុងហោះហើរ ឬស្ថិតនៅខាងក្រៅតំបន់សន្តិសុខ គឺត្រូវបានគេកំណត់ថា វាមិនមែនជាបទល្មើសព្រហ្មទណ្ឌនោះទេ។ តែបើទោះជាយ៉ាងនេះក្តី នេះមិនមែនជាលើកទីមួយនោះទេ ដែលជនជាតិចិនត្រូវបានគេចាប់ខ្លួនពីបទបានថតរូបនៅទីតាំងយោធានៅកូរ៉េខាងត្បូង។ កាលពីសប្តាហ៍មុន មានក្មេងជំទង់ជនជាតិចិនពីរនាក់ដែរ ត្រូវបានប៉ូលីសកូរ៉េកត់ចំណាំទុកដោយសង្ស័យថា ពួកគេបានថតរូបយន្តហោះចម្បាំងខុសច្បាប់អំឡុងពេលហោះឡើង និងចុះចតដោយប្រើកាមេរ៉ា និងស្មាតហ្វូន៕

ជនជាតិចិនពីរនាក់លួចថតយន្តហោះចម្បាំងអាម៉េរិក ត្រូវបានប៉ូលិសកូរ៉េខាងត្បូងចាប់ខ្លួន