Jeju Air ១គ្រឿងទៀតមានបញ្ហាកង់ ហោះឡើងបានបន្តិច ក៏ចុះចតវិញជាមួយអ្នកដំណើរ ១៦១នាក់

ពិភពលោក
ថ្ថ្ងៃច័ន្ទ 30 ធ្នូ 2024
Jeju Air ១គ្រឿងទៀតមានបញ្ហាកង់ ហោះឡើងបានបន្តិច ក៏ចុះចតវិញជាមួយអ្នកដំណើរ ១៦១នាក់

សារព័ត៌មានកូរ៉េបានឱ្យដឹងថា ជើងហោះហើរ 7C101 មួយគ្រឿងទៀតរបស់អាកាសចរណ៍ Jeju Air ដែលបានហោះចាកចេញពី អាកាសយានដ្ឋានអន្តរជាតិ Gimpo គ្រោងឆ្ពោះទៅកាន់ទីក្រុង Jeju កាលពីវេលាម៉ោង៦៖៣៧នាទីព្រឹក បានជួបបញ្ហាមួយពាក់ព័ន្ធទៅនឹងកង់ បន្ទាប់ពីហោះឡើងបានបន្តិចក៏បានត្រឡប់មកកាន់អាកាសយានដ្ឋាន Gimpo វិញ ដោយចុះចតដោយសុវត្ថិភាព នៅម៉ោង៧៖២៥នាទីព្រឹក។

Jeju Air ១គ្រឿងទៀតមានបញ្ហាកង់ ហោះឡើងបានបន្តិច ក៏ចុះចតវិញជាមួយអ្នកដំណើរ ១៦១នាក់

កង់គឺជាផ្នែកដ៏សំខាន់ ដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ ជាមួយសុវត្ថិភាពនៃជើងហោះហើរមួយ ពោលគឺពួកវាជួយធានាសុវត្ថិភាព សម្រាប់ការហោះឡើង និងចុះចតរបស់យន្តហោះ ហើយកាត់បន្ថយហានិភ័យ អំឡុងការចុះចតលក្ខណៈបន្ទាន់។

Jeju Air ១គ្រឿងទៀតមានបញ្ហាកង់ ហោះឡើងបានបន្តិច ក៏ចុះចតវិញជាមួយអ្នកដំណើរ ១៦១នាក់

សូមរម្លឹកថា ករណីគ្រោះថ្នាក់យន្តហោះរបស់ អាកាសចរណ៍ Jeju Air ១គ្រឿង ម៉ូដែល Boeing B737-800 ដែលបានរអិលធ្លាក់ចេញពីផ្លូវនៅអាកាសយាន្តដ្ឋាន Muan កាលពីថ្ងៃអាទិត្យស្លាប់មនុស្ស ១៧៩នាក់ នោះត្រូវបានជឿថា មានបញ្ហជាប់គាំងកង់របស់វាដែលមិនអាចបញ្ចេញមកខាងក្រៅបានជាហេតុបង្ខំឱ្យយន្តហោះត្រូវចុះចតទើបបង្កគ្រោះថ្នាក់បែបនេះ៕

Jeju Air ១គ្រឿងទៀតមានបញ្ហាកង់ ហោះឡើងបានបន្តិច ក៏ចុះចតវិញជាមួយអ្នកដំណើរ ១៦១នាក់