យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានឱ្យដឹងថា យន្តហោះពាណិជ្ជកម្មមួយគ្រឿងដឹកអ្នកដំណើរចំនួន 175 នាក់ និងសមាជិកនាវិក 6 នាក់ត្រូវបានគេរាយការណ៍ថាបានធ្លាក់ក្នុងអំឡុងពេលចុះចតនៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីព្រឹកថ្ងៃ ២៩ ធ្នូ ឆ្នាំ២០២៤។
Jeju Air Flight 2216 ដែលជាយន្តហោះ Boeing 737-800 ធ្វើដំណើរពីទីក្រុងបាងកក ប្រទេសថៃ បានធ្លាក់ខណៈពេលចុះចតនៅអាកាសយានដ្ឋាន Muan ភាគខាងត្បូងប្រទេសកូរ៉េខាងត្បូង នេះបើយោងតាម Yonhap និង FlightAware ។ មកទល់ពេលនេះ មានអ្នកស្លាប់ចំនួន 28 នាក់ និងមួយចំនួនទៀតត្រូវបានជួយសង្គ្រោះ។
របាយការណ៍បឋមបង្ហាញថា ការធ្លាក់យន្តហោះនេះ បណ្តាលមកពីបញ្ហាឧបករណ៍ចុះចត ដោយសារការវាយប្រហាររបស់បក្សី។ យន្តហោះបានបុកគ្នាជាបន្តបន្ទាប់ជាមួយរបងនៅបរិវេណខាងក្រៅអាកាសយានដ្ឋាន៕ វីដេអូ https://fb.watch/wMBBesy-NM/?mibextid=wwXIfr&fs=e