សហភាពអ៊ឺរ៉ុប បានយល់ព្រមបញ្ចេញប្រាក់ ១.៦ពាន់លានដុល្លារបង្កកពីរុស្សីឱ្យទៅអ៊ុយក្រែន

ពិភពលោក
ថ្ថ្ងៃសុក្រ 14 មិថុនា 2024
សហភាពអ៊ឺរ៉ុប បានយល់ព្រមបញ្ចេញប្រាក់ ១.៦ពាន់លានដុល្លារបង្កកពីរុស្សីឱ្យទៅអ៊ុយក្រែន

សហភាពអ៊ឺរ៉ុប បានយល់ព្រមបញ្ចេញប្រាក់ចំណេញពីទ្រព្យសកម្មដែលបង្កកពីរុស្ស៊ី យកទៅប្រើប្រាស់វាដើម្បីគាំទ្រទីក្រុងគៀវប្រឆាំងនឹងទីក្រុងមូស្គូ នេះបើយោងតាមការអះអាងដោយប្រធានគណៈកម្មការសហភាពអឺរ៉ុបលោកស្រី Ursula vonder Leyen បានប្រកាសកាលពីថ្ងៃអង្គារ។

សហភាពអ៊ឺរ៉ុប បានយល់ព្រមបញ្ចេញប្រាក់ ១.៦ពាន់លានដុល្លារបង្កកពីរុស្សីឱ្យទៅអ៊ុយក្រែន

ការយល់ព្រមលើកញ្ចប់ជំនួយថ្មីសម្រាប់អ៊ុយក្រែន ដែលរួមមានកញ្ចប់លុយ១,៩ពាន់លានអឺរ៉ូឬត្រូវជា២ពាន់លានដុល្លារ ពីរោងចក្រអ៊ុយក្រែនរបស់សហភាពអឺរ៉ុប ក៏ដូចជា ១,៥ពាន់លានអឺរ៉ូឬត្រូវជា១,៦ពាន់លានដុល្លារនៅក្នុងប្រាក់ចំណេញដែលបង្កើតចេញពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលជាប់គាំង។

សហភាពអ៊ឺរ៉ុប បានយល់ព្រមបញ្ចេញប្រាក់ ១.៦ពាន់លានដុល្លារបង្កកពីរុស្សីឱ្យទៅអ៊ុយក្រែន

មូលនិធិនេះត្រូបានគេរំពឹងថា នឹងត្រូវបែងចែកនៅដំណាច់ខែកក្កដាដែលលោកស្រី vonder Leyen បានប្រកាសក្នុងអំឡុងពេលដែលគេហៅថា សន្និសិទការងើបឡើងវិញអ៊ុយក្រែននៅក្រុងប៊ែរឡាំង។

សហភាពអ៊ឺរ៉ុប បានយល់ព្រមបញ្ចេញប្រាក់ ១.៦ពាន់លានដុល្លារបង្កកពីរុស្សីឱ្យទៅអ៊ុយក្រែន

ទំហំសាច់ប្រាក់ប្រហែលជា ១,៥ពាន់លានអឺរ៉ូពីប្រាក់ចំណេញនឹងអាចរកបាននៅក្នុងខែកក្កដានេះដែល៩០ភាគរយ នៃមូលនិធិទាំងនេះនឹងត្រូវប្រើប្រាស់សម្រាប់វិស័យការពារ ១០ភាគរយសម្រាប់ការកសាងឡើងវិញនៅអ៊ុយក្រែន៕