គម្រោងជីកព្រែកហ្វូណនតេជោ មិនជាប់គាំងរឿងឥតលុយទេ មកពីការសិក្សាឱ្យលម្អិតទឹកស្រកជីកហើយ

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 4 ធ្នូ 2024
គម្រោងជីកព្រែកហ្វូណនតេជោ មិនជាប់គាំងរឿងឥតលុយទេ មកពីការសិក្សាឱ្យលម្អិតទឹកស្រកជីកហើយ

តាមការសិក្សាបឋមគម្រោងព្រែកជីកហ្វូណនតេជោ បានប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ១៥៨៥ខ្នង ប៉ុន្តែពេលសិក្សាលម្អិតម្ដងទៀត ឃើញថាបានប៉ះពាល់ផ្ទះចំនួន ២៣០៥ខ្នង។ នេះបើតាមការលើកឡើងពីលោកស៊ុន ចាន់ថុល ឧប នាយករដ្ឋមន្ត្រីនិងជាអនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្នុងចំណោមផ្ទះទាំង ២៣០៥ខ្នងនេះ មិនមែនប៉ះពាល់ទាំងស្រុងនោះទេ ផ្ទះខ្លះ ប៉ះពាល់របង ខ្លះទៀតជណ្ដើរ មិនមែនប៉ះពាល់ត្រូវតែរុះរើចេញនោះទេ។ ផ្ទះដែលត្រូវរុះរើចេញតាមការសិក្សាមានចំនួនតែជាង ៤០០ ផ្ទះប៉ុណ្ណោះ។

គម្រោងជីកព្រែកហ្វូណនតេជោ មិនជាប់គាំងរឿងឥតលុយទេ មកពីការសិក្សាឱ្យលម្អិតទឹកស្រកជីកហើយ

ហើយផលប៉ះពាល់ទ្រព្យសម្បត្តិរបស់ពលរដ្ឋពីគម្រោងព្រែកជីកនេះមិនមែនតែផ្ទះទេសូម្បីតែដើមឈើក៏ត្រូវតែផ្ដល់សំណងជូនពលរដ្ឋ ហើយតាមការសិក្សាបានបង្ហាញថាដើមឈើរបស់ពលរដ្ឋចំនួន ១៤៩ ១៦៣ដើម រួមមានដើម ខ្នុរ ដើមស្វាយ ដើមដូង គឺរាប់ទាំងអស់ និងត្រូវសងលុយប្រជាពលរដ្ឋ។

លោកបញ្ជាក់ថា គម្រោងនេះគឺបានសិក្សាលម្អិតយ៉ាងនេះហើយ ទើបយើងមិនទាន់បានអនុវត្តន៍ក្នុងការជីកព្រែក មិនមែនគម្រោងជាប់គាំង ឬគម្រោងអត់លុយជីកនោះទេ។ នៅពេលសិក្សាលម្អិតនិងទឹកស្រកគម្រោងនឹងចាប់ផ្ដើមជីកហើយ យ៉ាងយូរត្រឹមដើមឆ្នាំ ២០២៥ ខាងមុខនេះនឹងដឹងហើយថាគម្រោងនេះមានលុយជីកឬអត់។

គម្រោងជីកព្រែកហ្វូណនតេជោ មិនជាប់គាំងរឿងឥតលុយទេ មកពីការសិក្សាឱ្យលម្អិតទឹកស្រកជីកហើយ

ហើយគម្រោងព្រែកជីកនេះអាចនឹងបញ្ចប់ទៅតាមផែនការគ្រោងទុកឬអាចនឹងមុផែនការ គ្រោងទុកដូចប្រសាសន៍របស់សម្ដេច មហាបវរធិបតីហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាលើកឡើងកាលពីថ្ងៃបើកការដ្ឋាន ០៥ ខែសីហា ២០២៤៕

គម្រោងជីកព្រែកហ្វូណនតេជោ មិនជាប់គាំងរឿងឥតលុយទេ មកពីការសិក្សាឱ្យលម្អិតទឹកស្រកជីកហើយ