គិត​ត្រឹម​ឆ្នាំ ២០២៣ កម្ពុជាជំពាក់បំណុលក្រៅប្រទេសជាង​ ១១ ប៊ីលានដុល្លារ

ព័ត៌មានសង្គម
ថ្ថ្ងៃអង្គារ 27 សីហា 2024
គិត​ត្រឹម​ឆ្នាំ ២០២៣ កម្ពុជាជំពាក់បំណុលក្រៅប្រទេសជាង​ ១១ ប៊ីលានដុល្លារ

គិតត្រឹមដំណាច់ឆ្នាំ២០២៣ កម្ពុជាមានសន្និធិ បំណុលសាធារណៈសរុបចំនួន  ១១ ២៣៨ លានដុល្លារអាម៉េរិកដែលភាគច្រើនលើសលុបជាបំណុលសាធារណៈក្រៅប្រទេសមានចំនួន ១១១៨៥ លានដុល្លារអាម៉េរិក ស្មើនឹង ៩៩,៥% នៃសន្និធិសរុប។ 

គិត​ត្រឹម​ឆ្នាំ ២០២៣ កម្ពុជាជំពាក់បំណុលក្រៅប្រទេសជាង​ ១១ ប៊ីលានដុល្លារ

ក្នុងនោះក្របខ័ណ្ឌទ្វេភាគី ៦៤% និងក្របខ័ណ្ឌពហុភាគី ៣៦%។ ក្នុងក្របខណ្ឌទ្វេភាគី ចិនមានចំណែក ៣៧% ជប៉ុន ១១% សាធារណរដ្ឋកូរ៉េ ៥% បារាំង ៥% និងបំណុលមរតក ៦%។  ចំណែកបំណុលពហុភាគីមានធនាគារអភិវឌ្ឍន៍អាស៊ីចំនួន ២១% ធនាគារពិភពលោកចំនួន ១២% និងពហុភាគីផ្សេងទៀតចំនួន ៣%។

គិត​ត្រឹម​ឆ្នាំ ២០២៣ កម្ពុជាជំពាក់បំណុលក្រៅប្រទេសជាង​ ១១ ប៊ីលានដុល្លារ

បើតាមឯកសារយុទ្ធសាស្រ្តស្តីពីការគ្រប់គ្រងបំណុលសាធារណៈឆ្នាំ ២០២៤-២០២៨ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ពិតាននៃការខ្ចីបំណុលសាធារណៈពីស្ថាប័នហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍក្រៅប្រទេសនៅក្នុងបរិការណ៍សេដ្ឋកិច្ចបច្ចុប្បន្នក្នុងរង្វង់ ១.៧ ទៅ ២ ប៊ីលានអេសដេអ៊ែ ឬប្រមាណ (២.៣ ទៅ ២.៧ ប៊ីលាន ដុល្លារ) ក្នុងមួយឆ្នាំ ហើយក្នុងករណីចាំបាច់អាចបង្កើនដល់ ២.៥ ប៊ិលានអេសដេអ៊ែក្នុងមួយឆ្នាំ ប៉ុន្តែមិនត្រូវឱ្យលើស ១០ ប៊ីលានអេសដេអ៊ែ (ឬ ប្រមាណ១៣.៥ ប៊ីលានដុល្លារអាមេរិក) ក្នុងរយៈពេល ៥ឆ្នាំ។

គិត​ត្រឹម​ឆ្នាំ ២០២៣ កម្ពុជាជំពាក់បំណុលក្រៅប្រទេសជាង​ ១១ ប៊ីលានដុល្លារ

សូមបញ្ជាក់ថា បំណុលទាំងនោះភាគច្រើន និងជាអាទិភាពគឺបានយកទៅសាងសង់ហេដ្ឋារចនាសម្ព័ន្ធមានដូចជា ផ្លូវ ស្ពាន និងប្រព័ន្ធធារាសាស្ត្រជាដើម៕