អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំអេចប្រេស នៅថ្ងៃខួបកំណើតរបស់ខ្លួនបានដឹកនាំបុគ្គលិកក្រុមហ៊ុន បរិច្ចាគឈាមចែករំលែកក្តីស្រឡាញ់ជាលើកទី២ នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។
នៅលើហ្វេសប៊ុកអ្នកឧកញ៉ា បានសរសេររៀបរាប់ថា “ការបរិច្ចាគឈាមជួយដល់ជីវិតមនុស្ស បានក្លាយជាវប្បធម៌សម្រាប់ ក្រុមហ៊ុនវីរ:ប៊ុនថាំ។ សូមអរគុណចំពោះបុគ្គលិក និងបងប្អូន មិត្តភ័ក្រ្តទាំងអស់ដែលបានចូលរួមបរិច្ចាគឈាមនៅសាខាកណ្តាលវីរ:ប៊ុនថាំក្នុងថ្ងៃ៨ ខែតុលា ដែលទទួលបានឈាមចំនួន១៥៦ប្លោក”។
សូមបញ្ជាក់ថា នេះជាលើកទី ០២ ហើយដែលអ្នកឧកញ្ញា នាំបុគ្គលិកបរិច្ចាគ។ កាលពីលើកទី ០១ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ អ្នកឧកញ៉ា បានដឹកនាំចូលរួមបរិច្ចាគម្ដងហើយក្រោមពាក្យស្លោក «បរិច្ចាគឈាម ដើម្បីផ្ដល់ក្ដីសង្ឃឹម និងជួយសង្រ្គោះជីវិត»មាន អ្នកចូលរួមបរិច្ចាគបាន ១៣៨នាក់៕