រដ្ឋាភិបាលវៀតណាម បិទព្រលានយន្តហោះចំនួន ៤កន្លែងនិងជម្លៀសមនុស្សជាង១៣ ០០០នាក់ ដោយសារតែឥទ្ធិពលដ៏ខ្លាំងនៃព្យុះយ៉ាកជី ដែលគេព្យាករថានឹងវាយប្រហារប្រទេសនេះធ្ងន់ធ្ងរនៅថ្ងៃសៅរ៍ទី៧ខែកញ្ញា។
បើតាមមន្ត្រីអាកាសចរណ៍ស៊ីវិលវៀតណាម បានឱ្យដឹងថា ព្រលានយន្តហោះ Van Don, Cat Bi, Noi Bai និង Tho Xuan នឹងត្រូវបិទជាបណ្តោះអាសន្ននៅថ្ងៃនោះ ព្រោះតែព្យុះនេះមានកម្លាំងខ្លាំង អាចបង្កហានិភ័យនៃគ្រោះមហន្តរាយ គំរាមកំហែងដល់សុវត្ថិភាពនៅអាកាសយានដ្ឋាន។
ស្របពេលជាមួយគ្នានោះ ប្រជាជនវៀតណាមជាង ១៣ ០០០នាក់ដែលរស់នៅតាមកន្លែងងាយរងគ្រោះដូចជា Hai Phong, Quang Ninh និង Thai Binh ក៏ត្រូវបានជម្លៀសផងដែរ៕