វីរៈប៊ុនថាំ ត្រៀមចែករំលែកចំណេះដឹង បដិសណ្ឋារកិច្ច សេវាទេសចរ និងកសិកម្មបន្លែ

ព័ត៌មានសង្គម
ថ្ថ្ងៃសុក្រ 30 សីហា 2024
វីរៈប៊ុនថាំ ត្រៀមចែករំលែកចំណេះដឹង បដិសណ្ឋារកិច្ច សេវាទេសចរ និងកសិកម្មបន្លែ

ការឱ្យដឹងបែបនេះនៅពិធីចុះអនុសារណ:នៃការយោគយល់គ្នារវាងក្រុមហ៊ុនវីរ:ប៊ុនថាំរីស៊តគ្រុប និងសកលវិទ្យាល័យប៊ែលធី អន្តរជាតិ កាលពីពេលថ្មីៗនេះ។

វីរៈប៊ុនថាំ ត្រៀមចែករំលែកចំណេះដឹង បដិសណ្ឋារកិច្ច សេវាទេសចរ និងកសិកម្មបន្លែ

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវីរ:ប៊ុនថាំ បានឱ្យដឹងថា គោលបំណងនៃ MOU គឺគាំទ្រវិស័យទេសចរនៅកម្ពុជា និងផ្តល់ឱកាសដល់សិស្ស និសិត្យ អាចទទួលបាននូវចំណេះដឹង បទពិសោធជាក់ស្តែងបន្ថែមទៅលើវិស័យបដិសណ្ឋារកិច្ច សណ្ឋាគារ រីស៊ត សេវាកម្មទេសចរ និងវិស័យកសិកម្មបន្លែធម្មជាតិ។

វីរៈប៊ុនថាំ ត្រៀមចែករំលែកចំណេះដឹង បដិសណ្ឋារកិច្ច សេវាទេសចរ និងកសិកម្មបន្លែ

អ្នកឧកញ៉ា ក៏បានអរគុណដល់សកលវិទ្យាល័យប៊ែរធី អន្តរជាតិ ដែលបានចែករំលែកបទពិសោធជាច្រើនក្នុងវិស័យអប់រំនៅកម្ពុជាផងដែរ៕