អគារសិក្សាជាជំនួយឥតសំណងរបស់ថៅកែបញ្ញើទំនិញវិរៈប៊ុនថាំ សាងសង់ជិតរួចរាល់

ព័ត៌មានសង្គម
ថ្ថ្ងៃអង្គារ 20 សីហា 2024
អគារសិក្សាជាជំនួយឥតសំណងរបស់ថៅកែបញ្ញើទំនិញវិរៈប៊ុនថាំ សាងសង់ជិតរួចរាល់

អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស អ្នកឧកញ៉ា សួរ វីរៈ ឆ្លៀតទំនេរពីការងារចូលមើលវឌ្ឍនភាពនៃការសាងសង់អគារសិក្សា ជូនក្មេងតូចៗ នៅសាលាបឋមសិក្សាវត្តព្រះនាង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។

អគារសិក្សាជាជំនួយឥតសំណងរបស់ថៅកែបញ្ញើទំនិញវិរៈប៊ុនថាំ សាងសង់ជិតរួចរាល់

នៅលើទំព័រហ្វេសប៊ុករបស់អ្នកឧកញ៉ាបានសរសេររៀបរាប់ថា (ម្តងនេះអ្នកគ្រូ លោកគ្រូស្នើរសុំម៉ាកំប្លេរតែម្តង។ ឆ្លៀតទំនេរពីការងារ ថ្ងៃនេះបានមកមើលវឌ្ឍនភាពនៃការសាងសង់អាគារសិក្សា សួនច្បារសាធារណ: ទីលានបាល់បោះ ទីលានបាល់ទាត់ កន្លែងបរិភោគអាហារ ជាអំណោយរបស់ (មហាគ្រួសារ វីរ:ប៊ុនថាំ) ដែលសង្ឃឹមថានឹងអាចប្រគល់ជូនលោកគ្រូ អ្នកគ្រូ និងក្មេងៗតូចៗក្នុងពេលឆាប់ៗ។ ធនធានមនុស្សជាកត្តាចម្បងដែលអាចនាំប្រទេសជាតិឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចខ្ពស់ ដូច្នេះយើងទាំងអស់គួរចាប់ផ្តើមរួមគ្នាគិតពីថ្ងៃនេះ)។

អគារសិក្សាជាជំនួយឥតសំណងរបស់ថៅកែបញ្ញើទំនិញវិរៈប៊ុនថាំ សាងសង់ជិតរួចរាល់

សូមបញ្ជាក់ថា នាពេលកន្លងទៅអ្នកឧកញ៉ា សួរ វីរៈ និងលោកជំទាវ បានឧបត្ថម្ភអគារសិក្សាចំនួន១ខ្នង មានចំនួន៤បន្ទប់ សិក្សា និង៤បន្ទប់ទឹក ដែលនឹងបំពាក់សម្ភារសិក្សាបច្ចេកវិទ្យាថ្មីដល់សាលាបឋមសិក្សាវត្តព្រះនាង ស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាស្រុកកំណើតរបស់អ្នកឧកញ៉ា៕

អគារសិក្សាជាជំនួយឥតសំណងរបស់ថៅកែបញ្ញើទំនិញវិរៈប៊ុនថាំ សាងសង់ជិតរួចរាល់ អគារសិក្សាជាជំនួយឥតសំណងរបស់ថៅកែបញ្ញើទំនិញវិរៈប៊ុនថាំ សាងសង់ជិតរួចរាល់