ករណី​ជួញដូរ​អាវុធ​នៅ​ខេត្តបាត់ដំបង​ ជនសង្ស័យ​៤នាក់បានឃុំខ្លួន សល់៣នាក់កំពុងសួរនាំនៅថ្ងៃនេះ

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 24 វិច្ឆិកា 2021
ករណី​ជួញដូរ​អាវុធ​នៅ​ខេត្តបាត់ដំបង​ ជនសង្ស័យ​៤នាក់បានឃុំខ្លួន សល់៣នាក់កំពុងសួរនាំនៅថ្ងៃនេះ

ភ្នំពេញ៖ ករណី​ជួញដូរ​អាវុធ​នៅ​ខេត្តបាត់ដំបង​ មាន​ជនជាប់សង្ស័យ​ចំនួន​ប្រាំពីរ​នាក់​ ដែល​សមត្ថកិច្ច​បញ្ជូន​ម​កុលា​ការ​ហើយ ត្រូវបាន​លោក​ហម ម៉េង​សែ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​កាលពី​រសៀល​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២១ ឃុំខ្លួន​ដាក់ពន្ធនាគារ​ចំនួន​៤​នាក់ និង​៣​នាក់​ទៀត​កំពុង​សាកសួរ​បន្ត​នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១​​។

សូមរំលឹកថា កាលពីរាត្រីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកភូមិរស់ជាប់ព្រំដែនថៃបានប្រទះឃើញកាំភ្លើងវែង ៤៣ដើម សង្ស៏យបម្រុងរត់ពន្ធទៅថៃ ដែលគេច្រកការ៉ុងកប់ក្នុងចម្ការមៀន ស្ថិតក្នុងក្រុមទី២ ភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

កាំភ្លើងដែលប្រទះឃើញនោះជាប្រភេទ AK ស្វ័យបត់មានចំនួន៤០ដើម បង់ចំនួន៤៧បង់ និងកាំភ្លើង M79 ចំនួន ៣ដើម។ 

បើតាមការសន្និដ្ឋានរបស់លោក សុង សុភ័ក្ត្រ អភិបាលស្រុកភ្នំព្រឹក បានបញ្ជាក់ថា តំបន់ចម្ការមៀននេះនៅជាប់មាត់អូរនៃព្រំដែនកម្ពុជា ថៃ ហើយកាំភ្លើងទាំងអស់បានច្រកទុកក្នុងការ៉ុងដោយមានអ្នកយកមកលាក់ទុករួចជាស្រេច បម្រុងនាំចេញទៅប្រទេសថៃ ព្រោះនៅតំបន់នេះមិនមានលេណដ្ឋានទ័ពនោះទេ។

ក្រោយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសតាមស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យខាងលើជាបន្តបន្ទាប់៕ SP

ករណី​ជួញដូរ​អាវុធ​នៅ​ខេត្តបាត់ដំបង​ ជនសង្ស័យ​៤នាក់បានឃុំខ្លួន សល់៣នាក់កំពុងសួរនាំនៅថ្ងៃនេះ ករណី​ជួញដូរ​អាវុធ​នៅ​ខេត្តបាត់ដំបង​ ជនសង្ស័យ​៤នាក់បានឃុំខ្លួន សល់៣នាក់កំពុងសួរនាំនៅថ្ងៃនេះ