លួចដឹកជញ្ជូនបារីដោយខុសច្បាប់ឆ្លងដែនកម្ពុជា-ថៃ កាលពីម៉ោង ១៩,៤៣នាទី ថ្ងៃទី ២៧ ឧសភា ឆ្នាំ២០២៦ ស្ថិតនៅត្រង់ចំណុចច្រករបៀង ភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ប្រភពឱ្យដឹងថា ក្រុមឈ្មួញបានដឹកជញ្ជូនបារីជាច្រើនការ៉ុងចេញពីស្រុកសំពៅលូនឆ្ពោះមកកាន់ព្រំដែនស្រុកម៉ាឡៃ ដើម្បីនាំចេញទៅប្រទេសថៃ។ នេះគឺជាសកម្មភាពឬជើងលើកទី ៥ ក្រុមឈ្មួញនៅតែបន្តធ្វើ។
ក្រោយទប់លែងជាប់ក្រុមកម្មករដឹកជញ្ជូនបានរត់គេចខ្លួនបន្សល់ទុកម៉ូតូ៦គ្រឿងនិងវត្ថុតាងបារីជាច្រើនការ៉ុង និង ២០ ប៊ិចនៅនឹងកន្លែងជិតមាត់អូរព្រំដែន៕ SP