បាត់ដំបង៖ អ្នកភូមិរស់ជាប់ព្រំដែនថៃនៅរាត្រីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បានប្រទះឃើញកាំភ្លើងវែង ៤៣ដើម សង្ស៏យបម្រុងរត់ពន្ធទៅថៃ ដែលគេច្រកការ៉ុងលាក់ទុកក្នុងចម្ការមៀន ស្ថិតក្នុងក្រុមទី២ ភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
កាំភ្លើងដែលប្រទះឃើញនោះជាប្រភេទ AK ស្វ័យបត់មានចំនួន៤០ដើម បង់ចំនួន៤៧បង់ និងកាំភ្លើង M79 ចំនួន ៣ដើម។
បើតាមការសន្និដ្ឋានរបស់លោក សុង សុភ័ក្ត្រ អភិបាលស្រុកភ្នំព្រឹក បានបញ្ជាក់ថា តំបន់ចម្ការមៀននេះនៅជាប់មាត់អូរនៃព្រំដែនកម្ពុជា ថៃ ហើយកាំភ្លើងទាំងអស់បានច្រកទុកក្នុងការ៉ុងដោយមានអ្នកយកមកលាក់ទុករួចជាស្រេច បម្រុងនាំចេញទៅប្រទេសថៃ ព្រោះនៅតំបន់នេះមិនមានលេណដ្ឋានទ័ពនោះទេ។
បច្ចុប្បន្នកាំភ្លើងទាំងអស់ ត្រូវបានប្រគល់ជូនអង្គភាពកងពលតូចថ្មើរជើងលេខ៥៣ និងការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីស៊ើបអង្កេតស្រាវជ្រាវបន្ត៕