ក្រុមហ៊ុន វីរៈ ប៊ុនថាំ គ្រោងបើកដំណើរការ VET Airways ប្រភេទយន្តហោះ Seaplane

ព័ត៌មានសង្គម
ថ្ថ្ងៃអង្គារ 16 កក្កដា 2024
ក្រុមហ៊ុន វីរៈ ប៊ុនថាំ គ្រោងបើកដំណើរការ VET Airways ប្រភេទយន្តហោះ Seaplane

ក្រុមហ៊ុន វិរៈ ប៊ុនថាំ នឹងក្លាយជាក្រុមហ៊ុនខ្មែរដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងដោយដោយស្ថាបនិកកូនខ្មែរដ៏មានចក្ខុវិស័យពោលគឺ អ្នកឧកញ៉ា សួរ វីរៈ ក្នុងការនាំយក Seaplane សម្រាប់ការដំណើរកម្សាន្ត និងថ្នាក់បណ្តុះបណ្តាលផ្នែកបើកបរយន្តហោះ ដែលមានការប្រគល់សញ្ញាបត្រទទួលស្គាល់ពីអន្តរជាតិដើម្បីចូលរួមអភិវឌ្ឍន៍វិស័យអាកាសចរណ៍របស់ប្រទេសកម្ពុជាយើង។ បច្ចុប្បន្នក្រុមហ៊ុនបានបំពេញបែបបទដាក់សំណើរជូនទៅលោក បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលរួចរាល់ហើយ។ ដោយរំពឹងនឹងអាចទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មលើផ្លូវ អាកាសនៅចុងឆ្នាំ២០២៤។

ក្រុមហ៊ុន វីរៈ ប៊ុនថាំ គ្រោងបើកដំណើរការ VET Airways ប្រភេទយន្តហោះ Seaplane

សូមរម្លឹកថា គ្រាកន្លងទៅអ្នកឧកញ៉ា សួរ វីរៈ បានបង្ហើបឱ្យដឹងថា យន្តហោះ Seaplane មានលក្ខណៈពិសេសអាចបើកបានទាំងនៅលើទឹកលើអាកាស និងលើដីបានថែមទៀតផង “ មិនថាអាជីវកម្មថ្មីឬចាស់នោះទេ ការវិនិយោគដែលជាគ្រឹះដ៏រឹងមាំគឺជាការវិនិយោគលើចំណេះដឹង និងបទពិសោធន៏។ ជួបគ្នាឆាប់ៗជាមួយវិរ:ប៊ុនថាំផ្លូវអាកាស (បើកលើទឹកហោះលើអាកាសចុះលើទឹករត់លើដីមាននៅទឹកដីកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខ)។ វិរ:ប៊ុនថាំតែងតែឈានមុខគេហើយមុនគេនៅកម្ពុជា។ វិរ:ប៊ុនថាំ តែងតែនាំអ្វីថ្មីៗ សម្រាប់អតិថិជន និងសហគមន៏”៕

ក្រុមហ៊ុន វីរៈ ប៊ុនថាំ គ្រោងបើកដំណើរការ VET Airways ប្រភេទយន្តហោះ Seaplane ក្រុមហ៊ុន វីរៈ ប៊ុនថាំ គ្រោងបើកដំណើរការ VET Airways ប្រភេទយន្តហោះ Seaplane