អាជ្ញាធរវៀតណាម ជូនដំណឹងពលរដ្ឋឱ្យត្រៀមខ្លួន ព្រោះរលកកម្ដៅឡើងដល់កម្រិតអាសន្ន

ពិភពលោក
ថ្ថ្ងៃច័ន្ទ 8 កក្កដា 2024
អាជ្ញាធរវៀតណាម ជូនដំណឹងពលរដ្ឋឱ្យត្រៀមខ្លួន ព្រោះរលកកម្ដៅឡើងដល់កម្រិតអាសន្ន

អាជ្ញាធរវៀតណាម ជូនដំណឹងពលរដ្ឋរបស់ខ្លួននៅភាគខាងជើងនិងកណ្តាល ឱ្យត្រៀមលក្ខណៈលើវិធានការពារខ្លួននៅក្នុងសប្តាហ៍នេះ ព្រោះការវិវឌ្ឍនៃប្រព័ន្ធសម្ពាធទាបនៅប៉ែកខាងលិច នឹងបង្កឱ្យមានរលកកម្តៅ ខណៈសីតុណ្ហភាពត្រូវបានគេព្យាករថា នឹងកើនឡើងដល់  ៣៩អង្សាសេ។

អាជ្ញាធរវៀតណាម ជូនដំណឹងពលរដ្ឋឱ្យត្រៀមខ្លួន ព្រោះរលកកម្ដៅឡើងដល់កម្រិតអាសន្ន

បើតាមសេចក្តីរាយការណ៍របស់ VN Express បានឱ្យដឹងថា ចាប់ពីថ្ងៃអង្គារដល់ថ្ងៃសៅរ៍ សីតុណ្ហភាពនៅតំបន់ទាំងនោះ អាចស្ថិតនៅចន្លោះ ៣៥-៣៩អង្សាសេ ប៉ុន្តែយ៉ាងណានៅតាមតំបន់ភ្នំក៏មានភ្លៀងធ្លាក់និងផ្គររន្ទះផងដែរ។

មិនមែនតែនៅតាមបណ្តាខេត្តទេ តាមការព្យាកររបស់មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករធនធានជលសាស្ត្រ, ទីក្រុងហាណូយ ក៏នឹងជួបសីតុណ្ហភាពឡើងដល់ ៣៥អង្សាសេដែរនៅពាក់កណ្តាលសប្តាហ៍នេះ ហើយនឹងកើនឡើងដល់ ៣៦-៣៧អង្សាសេចាប់ពីថ្ងៃព្រហស្បតិ៍ទៅ ខណៈសីតុណ្ហភាពពេលយប់ មានចាប់ពី២៧-២៨អង្សាសេ។

អាជ្ញាធរវៀតណាម ជូនដំណឹងពលរដ្ឋឱ្យត្រៀមខ្លួន ព្រោះរលកកម្ដៅឡើងដល់កម្រិតអាសន្ន

ស្របពេលជាមួយគ្នានោះ ទិន្នន័យពីមជ្ឈមណ្ឌលខាងលើបង្ហាញថា ឆ្នាំនេះ សីតុណ្ហភាពជាមធ្យមក្នុងខែកក្កដានៅទូទាំងប្រទេស គឺនឹងកើនខ្ពស់ជាងឆ្នាំមុន ចន្លោះពី០.៥ទៅ១អង្សាសេ។

ក្រៅពីរលកកម្តៅ ប្រទេសវៀតណាម ក៏នឹងអាចជួបព្យុះត្រូពិក ១ឬ២ ដែលកកើតឡើងនៅក្នុងសមុទ្រខាងកើតផងដែរ ដោយវានឹងវាយប្រហារហើយជះឥទ្ធិពលលើដីគោកផងដែរ៕

អាជ្ញាធរវៀតណាម ជូនដំណឹងពលរដ្ឋឱ្យត្រៀមខ្លួន ព្រោះរលកកម្ដៅឡើងដល់កម្រិតអាសន្ន