អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ បានប្រកាសឱ្យដឹងថា «សូមជំរាបជូនពុកម៉ែ បងប្អូន មិត្តភ័ក្រ្ត ទាំងអស់ជ្រាបថា Acount Telegram ខាងក្រោមនេះមិនមែនជារបស់ខ្ញុំនោះទេ។ ដូច្នេះសូមប្រុងប្រយ័ត្នរាល់ទង្វើឆបោកណាមួយ ដែលអាចកើតមានឡើង ពីAccount ក្លែងក្លាយនេះ»។
អ្នកឧកញ៉ា ប្រកាសដូចនេះបន្ទាប់ពីជនទុច្ចរិតមិនស្គាល់មុខបានប្រើឈ្មោះនិងរូបថតអ្នកឧកញ៉ា ទៅបង្កើតតេឡេក្រាមរួចហើយឆាតឆ្លើយឆ្លងជាមួយពលរដ្ឋជាច្រើននាក់ក្នុងន័យជំនួញដែលមើលទៅជាការឆបោក៕