ខេត្តរតនគីរី៖ គណៈកម្មការចាស់ទុំទាំងពីរភូមិព្រួយបារម្ភពីកត្តាគំរាមកំហែងដែលកំពុងកើតមានព្រមទាំងស្នើសុំដល់រដ្ឋបាលព្រៃឈើ អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូរជួយគាំទ្រក្នុងការរៀបចំបង្កើតសហគមន៍ព្រៃឈើឡើង។
ការគិតបែបនេះបន្ទាប់ពីគណៈកម្មការចាស់ទុំជនជាតិដើមភាគតិច មកពីភូមិចាន់ ឃុំតាវែងលើស្រុកតាវែង និងភូមិកាណាត ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគីរី ចាប់ពីខែកញ្ញា ដល់ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរួមគ្នាចុះល្បាតព្រៃសហគមន៍ភ្នំទុនតង់ដើម្បីសិក្សាពីសក្តានុពល និងជីវៈចម្រុះនៅក្នុងតំបន់។
តាមរយៈសកម្មភាពចុះល្បាតនេះ ពួកគាត់បានជួប និងកត់ត្រាសត្វមួយចំនួនដូចជា ស្វាព្រាម ស្វាក្តាម ក្ងោក កេងកងតូច កេងកងធំ និងព្រមទាំងបទល្មើសធនធានធម្មជាតិមួយចំនួន (កាប់ឈើនិងទន្រ្ទានដី)។ គ្រាដែលព្រៃសហគមន៍ភ្នំទុនតង់មានទីតាំងជាប់និងក្រុមហ៊ុនចំការកៅស៊ូក្រុងប៊ុកនិងមានសក្តានុពលសម្រាប់រៀបចំបង្កើតជាសហគមន៍ព្រៃឈើទុកសម្រាប់កូនចៅជំនាន់ក្រោយប្រើប្រាស់ដោយនិរន្តភាព៕