ខ្មោចអាគារនៅក្រុងព្រះសីហនុ ត្រូវបានដោះស្រាយជាមួយយន្តការក្រៅប្រព័ន្ធតុលាការ

ព័ត៌មានសង្គម
ថ្ថ្ងៃសុក្រ 14 មិថុនា 2024
ខ្មោចអាគារនៅក្រុងព្រះសីហនុ ត្រូវបានដោះស្រាយជាមួយយន្តការក្រៅប្រព័ន្ធតុលាការ

លោក ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុកាលពីថ្ងៃទី១២ ខែមិថុនា  បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សម្រាប់គម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំង។

ខ្មោចអាគារនៅក្រុងព្រះសីហនុ ត្រូវបានដោះស្រាយជាមួយយន្តការក្រៅប្រព័ន្ធតុលាការ

លោកបានបញ្ជាក់ថា តាមរយៈវិធានការនេះក្រុមការងារបានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី រួមទាំងការសម្របសម្រួលវិវាទដល់វិនិយោគិន ឬធុរជនជាច្រើនដែលមានគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង។ ជាលទ្ធផលវិវាទមួយចំនួនត្រូវបានដោះស្រាយក្រៅប្រព័ន្ធតុលាការ ហើយមួយចំនួនទៀតកំពុងស្ថិតក្នុងដំណើរការនីតិវិធីសម្របសម្រួល ដើម្បីឈានទៅដោះស្រាយក្នុងពេលខាងមុខ។

ខ្មោចអាគារនៅក្រុងព្រះសីហនុ ត្រូវបានដោះស្រាយជាមួយយន្តការក្រៅប្រព័ន្ធតុលាការ

ទោះយ៉ាងណាបើផ្អែកតាមបទពិសោធន៍ និងក្របខ័ណ្ឌច្បាប់ជាធរមាន ក្រុមការងារបានដាក់ចេញវិធីសាស្រ្តជំរុញ និងសម្របសម្រួលការដោះស្រាយវិវាទលើគម្រោងដែលពាក់ព័ន្ធនឹងអគារជាប់គាំង ដោយបានសិក្សាស្វែងយល់អំពីអង្គហេតុ និងអង្គច្បាប់, ការរៀបចំស្ថិតិប្រភេទវិវាទជាក្រុម ពោលគឺក្រុមវិវាទដែលស្ថិតក្នុងប្រព័ន្ធតុលាការ និងក្រុមវិវាទដែលនៅក្រៅប្រព័ន្ធតុលាការ, ការផ្តល់ការប្រឹក្សាយោបល់ និង ការរៀបចំកិច្ចប្រជុំសម្របសម្រួលវិវាទ រួមទាំងការជំរុញ ឬពន្លឿននីតិវិធីច្បាប់ តាមរយៈយន្តការក្រុមការងារដែលមានតំណាងមកពីក្រសួងស្ថាប័នពាក់ព័ន្ធ៕

ខ្មោចអាគារនៅក្រុងព្រះសីហនុ ត្រូវបានដោះស្រាយជាមួយយន្តការក្រៅប្រព័ន្ធតុលាការ