ក្រុមហ៊ុនវិរៈ ប៊ុនថាំ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ បានចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន NHAM24 ដើម្បីពង្រឹងគុណភាពលើសេវាកម្មដឹកអ្នកដំណើរឱ្យកាន់តែល្អបន្ថែមទៀត។
អ្នកឧកញ៉ាសួរ វីរៈ ជាអគ្គនាយក បានឱ្យដឹងថា កិច្ចសហការនេះជាផ្នែកមួយនៃការជំរុញក្នុងវិស័យទេសចរណ៍របស់ប្រទេសកម្ពុជាតាមរយៈសេវាកម្មរថយន្តប្រណិតដឹកអ្នកដំណើរច្រើនប្រភេទរបស់ក្រុមហ៊ុនវិរៈ ប៊ុនថាំ ឱ្យកាន់តែផ្ដល់ភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅកាន់ទូទាំងប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសវៀតណាម និងប្រទេសឡាវ។
សូមរម្លឹកថា ក្រុមហ៊ុនវិរៈ ប៊ុនថាំ អ៊ិចប្រេស ជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជាលើសេវ៉ាកម្មដឹកជញ្ជូនអ្នកដំណើរ និងបញ្ញើទំនិញ ដោយមានរថយន្តជាច្រើនប្រភេទ ច្រើនជម្រើស និងសាខាបញ្ញើទំនិញជិត១ម៉ឺនកន្លែងក្នុងប្រទេសកម្ពុជា ថៃ និងវៀតណាមជាដើម៕