ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌមានជ័យ បានចាប់ឃាត់ខ្លួនស្ត្រីម្នាក់ភ្លាមៗ បន្ទាប់ពីដុ.តសម្លា.ប់ប្ដីខ្លួនឯង កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០២ និង០០នាទី នៅចំណុចក្នុងផ្ទះលេខ៣ផ្លូវជាតិលេខ២ ក្រុមទី៦ ភូមិព្រែកតានូ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ទៀង ស៊ីម ភេទស្រី អាយុ៧៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះស្នាក់នៅផ្ទះលេខ៣ ផ្លូវជាតិលេខ២ ក្រុមទី៦ ភូមិព្រែកតានូ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវជាប្រពន្ធ។ ចំណែឯជនរងគ្រោះជាប្ដីឈ្មោះ ភៅ ម៉ៅ ភេទប្រុស អាយុ៨៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ថ្នាំពេទ្យស្នាក់នៅកើតហេតុ។
វត្ថុតាងរួមមាន ៖ ដបទឹកសុទ្ធសំរាប់ដាក់អាកុលចំនួន០១, ដែកកេសចំនួន០២, អំបោសមួយឆេះខាងចុង, ប្រដាប់កើបសំរាម០១, កំទេចពូកឆេះចំនួន០១ថង់ និងមេសោរកូនសោរមួយចំនួន។
ប្រភពដដែលបានបន្តថា ជនរងគ្រោះកំពុងដេកនៅក្នុងផ្ទះជាមួយប្រពន្ធ ពេលនោះជនសង្ស័យបានយកអាកុលកន្លះលីត្រ (មួយដបទឹកសុទ្ធ) ចាក់នៅលើពូក និងលើខ្លួនជនរងគ្រោះដែលកំពុងដេកលង់លក់ បន្ទាប់មកជនសង្ស័យបាន យកដែកកេសមកប.ញ្ឆេះដុ.តជនរងគ្រោះបណ្តាលឱ្យរលាកពេញខ្លួន ហើយក៏បានស្លា.ប់នៅនឹងកន្លែងតែម្តង ដោយយាយមិនទាន់ប្រាប់ពីមូលហេតុនៅឡើយ៕