អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស បានលើកឡើងលើបណ្ដាញសង្គហ្វេសបុកថា អ្នកប្រកបអាជីវកម្មពិតប្រាកដ ដែលអាចរាប់ថាមានតម្លៃសម្រាប់ប្រទេសជាតិ មិនមែនគិតតែចង់បានលុយ ចង់បានមុខមាត់គ្រួសារ និងភាពមានបានផ្ទាល់ខ្លួននោះទេ។ ពួកគេគួរគិតគូរដល់ភាពមានបានរបស់ប្រទេសជាតិខ្លួនឯង។
អ្នកឧកញ៉ាបន្តទៀតថា អ្នកប្រកបអាជីវកម្មលំដាប់ណាក៏ដោយ យើងត្រូវតែមានមនសិការស្រលាញ់ជាតិ និងមានឆន្ទះពិតប្រាកដ ចូលរួមអភិវឌ្ឍន៍ជាតិ ជាពិសេសលោកអ្នកឧកញ្ញ៉ា អ្នកឧកញ៉្ញា ឧកញ៉្ញា អ្នកមានស្រុកខ្មែរទាំងអស់មានផ្នត់គំនិតស្រលាញ់ជាតិ ចង់អភិវឌ្ឍន៏ជាតិ នោះសេដ្ឋកិច្ចជាតិច្បាស់ជាមានសង្ឃឹមរីកលូតលាស់បានឆាប់រហ័ស ព្រោះពួកគាត់សុទ្ធតែជាបុគ្គលមានសមត្ថភាព មានធនធាន និងមានលទ្ធភាព៕