អ្នកឧកញ៉ា សួរ វីរៈ វប្បធម៌ចែករំលែកជាសេចក្ដីសុខផ្លូវចិត្ត សម្រេចបំណងសងគុណសាលារៀន

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 5 មិថុនា 2024
អ្នកឧកញ៉ា សួរ វីរៈ វប្បធម៌ចែករំលែកជាសេចក្ដីសុខផ្លូវចិត្ត សម្រេចបំណងសងគុណសាលារៀន

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយក ក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស និងជាម្ចាស់រីសតជាច្រើនកន្លែង កាលពីពេលថ្មីនេះបានបង្ហោះសារលើបណ្ដាញសង្គមបង្ហាញពីការចែករំលែកដោយស្នាមញញឹម និងហាក់នឹកដល់រឿងអតីតកាលធ្លាប់សិក្សានៅវិទ្យាល័យរស្មីសោភ័ណ្ឌ ស្ថិតនៅខេត្តកំពង់ធំ ដែលជាទីកន្លែងកំណើតផង។

អ្នកឧកញ៉ា សួរ វីរៈ វប្បធម៌ចែករំលែកជាសេចក្ដីសុខផ្លូវចិត្ត សម្រេចបំណងសងគុណសាលារៀន

អ្នកឧកញ៉ា បានសរសេរថា «ការត្រលប់មកវិញជាមួយការបណ្តុះនូវវប្បធម៌ចែករំលែកនេះហើយជាក្តីសុខផ្លូវចិត្ត 1998-2024 បរិយាកាសនៅដដែល លោកគ្រូ អ្នកគ្រួ ក៏នៅទីនេះដដែល។ តែអ្វីគួរកែប្រែគឺអាគារ ហេដ្ឋារចនាសម្ព័ន្ធ សោភ័ណ្ឌភាព អនាម័យបរិវេនសាលា កន្លែងផ្តល់សេវាម្ហូបអាហារ អនាម័យបន្ទប់ទឹក ស្តង់ដានៃការអប់រំ ។ល។»

អ្នកឧកញ៉ា សួរ វីរៈ វប្បធម៌ចែករំលែកជាសេចក្ដីសុខផ្លូវចិត្ត សម្រេចបំណងសងគុណសាលារៀន

សូមបញ្ជាក់ថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសាលានោះមានដូចជា ផ្លូវបេតុងប្រវែង ៨១៤ម៉ែត្រ តារាងបាល់បោះ កង់ទីន និងរូបចម្លាក់ ដែលបានចំណាយថវិកាចំនួន ១៥ម៉ឺនដុល្លារអាម៉េរិក៕

អ្នកឧកញ៉ា សួរ វីរៈ វប្បធម៌ចែករំលែកជាសេចក្ដីសុខផ្លូវចិត្ត សម្រេចបំណងសងគុណសាលារៀន អ្នកឧកញ៉ា សួរ វីរៈ វប្បធម៌ចែករំលែកជាសេចក្ដីសុខផ្លូវចិត្ត សម្រេចបំណងសងគុណសាលារៀន អ្នកឧកញ៉ា សួរ វីរៈ វប្បធម៌ចែករំលែកជាសេចក្ដីសុខផ្លូវចិត្ត សម្រេចបំណងសងគុណសាលារៀន