អ្នកឧកញ៉ា សួរ វីរៈ ប្រែឆ្នេរនៅក្រុងខេមរភូមិន្ទ ទៅជាតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយហៅថា ឆ្នេរកោះស្នេហ៍

ព័ត៌មានសង្គម
ថ្ថ្ងៃអង្គារ 7 ឧសភា 2024
អ្នកឧកញ៉ា សួរ វីរៈ ប្រែឆ្នេរនៅក្រុងខេមរភូមិន្ទ ទៅជាតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយហៅថា ឆ្នេរកោះស្នេហ៍

តំបន់ឆ្នេរសមុទ្រក្រុងខេមរភូមិន្ទ គ្រោងនឹងអភិវឌ្ឍន៍ឱ្យទៅជាតំបន់ទេសចរណ៍ឆ្នេរសមុទ្រដ៏មានប្រជាប្រិយភាពមួយហៅថា «ឆ្នេរកោះស្នេហ៍»  ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ នេះបើតាមការឱ្យដឹងពីអ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស។

ការស្នើសុំអភិវឌ្ឍន៍នេះត្រូវបានអ្នកឧកញ៉ា សួរ វីរៈ លើកសំណើឡើងក្នុងកិច្ចប្រជុំជាមួយរដ្ឋបាលខេត្តកោះកុង កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ គ្រាដែលរដ្ឋបាលខេត្តកោះកុង ក៏បានគាំទ្រលើសំណើសុំសិទ្ធិវិនិយោគ និងអភិវឌ្ឍក្នុងតំបន់ឆ្នេរសមុទ្រ (ឆ្នេរកោះស្នេហ៍) នេះផងដែរ។

អ្នកឧកញ៉ា សួរ វីរៈ ប្រែឆ្នេរនៅក្រុងខេមរភូមិន្ទ ទៅជាតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយហៅថា ឆ្នេរកោះស្នេហ៍

គម្រោងនេះអ្នកឧកញ៉ា សួរ វីរៈ បានបង្ហាញពីទស្សនៈដោយប្រែក្លាយឆ្នេរសមុទ្រក្រុងខេមរភូមិន្ទ ជាតំបន់ទេសចរណ៍ឆ្នេរសមុទ្រដ៏មានប្រជាប្រិយភាពមួយរបស់ខេត្តកោះកុង ជាមួយការអភិវឌ្ឍរីស៊ត សួនកម្សាន្តតាមបណ្តោយឆ្នេរ កន្លែងលេងទឹក កំពង់ផែទេសចរណ៍ និងកន្លែងកម្សាន្តជាច្រើនទៀត។

លោក អ៊ុក ភក្រ្តា អភិបាលរងខេត្តកោះកុង រដ្ឋបាលខេត្តបានគាំទ្រលើគម្រោងវិនិយោគអភិវឌ្ឍន៍នេះ ព្រោះកន្លងមកក្រុងខេមរភូមិន្ទ មានតែឆ្នេរសមុទ្រមួយកន្លែងនេះទេ ហើយក៏មិនទាន់បានរៀបចំបានល្អប្រសើនោះដែរ។ 

អ្នកឧកញ៉ា សួរ វីរៈ ប្រែឆ្នេរនៅក្រុងខេមរភូមិន្ទ ទៅជាតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយហៅថា ឆ្នេរកោះស្នេហ៍

លោកអភិបាលរងបញ្ជាក់ថា ការស្នើសុំវិគឺត្រូវអនុវត្តឱ្យស្របនីតិវិធី ត្រូវការៀបចំក្រុមការងារចុះសិក្សាទីតាំង និងត្រូវស្នើសុំគោលការណ៍អនុញ្ញាតលើការជួលទីតាំងដីពីគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងត្រូវរៀបចំផែនការមេប្រើប្រាស់ដី និងហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍឱ្យបានច្បាស់លាស់៕

អ្នកឧកញ៉ា សួរ វីរៈ ប្រែឆ្នេរនៅក្រុងខេមរភូមិន្ទ ទៅជាតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយហៅថា ឆ្នេរកោះស្នេហ៍ អ្នកឧកញ៉ា សួរ វីរៈ ប្រែឆ្នេរនៅក្រុងខេមរភូមិន្ទ ទៅជាតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយហៅថា ឆ្នេរកោះស្នេហ៍ អ្នកឧកញ៉ា សួរ វីរៈ ប្រែឆ្នេរនៅក្រុងខេមរភូមិន្ទ ទៅជាតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយហៅថា ឆ្នេរកោះស្នេហ៍ អ្នកឧកញ៉ា សួរ វីរៈ ប្រែឆ្នេរនៅក្រុងខេមរភូមិន្ទ ទៅជាតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយហៅថា ឆ្នេរកោះស្នេហ៍