ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ថ្ងៃទី៧ ឧសភា ២០២៤ បានប្រកាសឱ្យដឹងថា ក្នុងខែមេសា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន២១ និងគម្រោងពង្រឹកផលិតកម្មចំនួន ១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣០៩លានដុល្លារ និងអាចបង្កើតការងារចំនួន ២៣ពាន់កន្លែង។
សូមបញ្ជាក់ថា គម្រោងវិនិយោគទាំង២២នេះ គឺវិនិយោគស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៤គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពសេសមានចំនួន ៨គម្រោង៕