ខណៈទណ្ឌកម្មពីលោកខាងលិចកាន់តែធ្ងន់ ពាណិជ្ជកម្មរុស្ស៊ី និង EU នៅតែបន្តធ្លាក់ចុះ

ពិភពលោក
ថ្ថ្ងៃសៅរ៍ 22 មិថុនា 2024
ខណៈទណ្ឌកម្មពីលោកខាងលិចកាន់តែធ្ងន់ ពាណិជ្ជកម្មរុស្ស៊ី និង EU នៅតែបន្តធ្លាក់ចុះ

ការដកស្រង់ទិន្នន័យពី Eurostat បានឱ្យដឹងថា ពាណិជ្ជកម្មរវាងរុស្ស៊ី និងសហភាពអឺរ៉ុបបានបន្តធ្លាក់ចុះជាលំដាប់ ខណៈទណ្ឌកម្មពីបណ្តាប្រទេសខាងលិច នៅតែបន្តដាក់មកលើទីក្រុងមូស្គូ គ្មានស្រាកស្រាន្ត។ នេះបើសេក្ដីរាយការណ៍កាលពីទីភ្នាក់ងារសារព័ត៌មាន RIA កាលពីថ្ងៃទី២០ មិថុនា ២០២៤។

ទិន្នន័យពី Eurostat បានឱ្យដឹងថា ពាណិជ្ជកម្មរវាងរុស្ស៊ី និងសហភាពអឺរ៉ុបបានបន្តធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ២០០០មក ពោលទំហំពាណិជ្ជកម្មរវាងភាគីទាំងពីរមានចំនួន ៥,៦ពាន់លានអឺរ៉ូ ដែលតួលេខនេះបានបង្ហាញពីការធ្លាក់ចុះចំនួន៦% ពីមូយខែទៅមួយខែ។

ខណៈទណ្ឌកម្មពីលោកខាងលិចកាន់តែធ្ងន់ ពាណិជ្ជកម្មរុស្ស៊ី និង EU នៅតែបន្តធ្លាក់ចុះ

របាយការណ៍នោះបានបង្ហាញទៀតថា ការនាំចេញទំនិញរបស់រុស្ស៊ីទៅកាន់សហភាពអឺរ៉ុបនៅខែមេសាបានធ្លាក់ចុះ១៧% ពីខែមីនាមកនៅត្រឹមចំនួន ២,៧ពាន់លានអឺរ៉ូ ខណៈវាជាការធ្លាក់ចុះដល់ចំណុចទាបបំផុតមិនធ្លាប់មានចាប់តាំងពីខែមិថុនា ឆ្នាំ១៩៩៩ មក។ មួយវិញទៀត ឧស្ម័នធម្មជាតិគឺជាផលិតមួយ ដែលរុស្ស៊ីមានការនាំចេញជាចម្បងទៅកាន់សហភាពអឺរ៉ុប បើទោះបីជាការផ្គត់ផ្គង់បានថយចុះ៥% ក្នុងខែមេសាមកនៅត្រឹម ១,១៥ពាន់លានអឺរ៉ូក្តី។

ខណៈទណ្ឌកម្មពីលោកខាងលិចកាន់តែធ្ងន់ ពាណិជ្ជកម្មរុស្ស៊ី និង EU នៅតែបន្តធ្លាក់ចុះ

ទន្ទឹមនឹងនេះ ការនាំចេញទំនិញរបស់សហភាពអឺរ៉ុបទៅកាន់រុស្ស៊ី ដែលភាគច្រើនមានដូចជា ឱសថ និងគ្រឿងបរិក្ខារជាដើម បានកើនឡើងនៃការនាំចេញចំនួន៦% នៅខែមេសាខ្ពស់ជាងខែមីនាដល់ចំនួន ២,៩ពាន់លានអឺរ៉ូ។

សូមបញ្ជាក់ថា នៅឆ្នាំ២០២០ សហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មឈានមុខគេមួយរបស់រុស្ស៊ី ដោយមានទំហំដល់ទៅ៣៧,៣% នៃពាណិជ្ជកម្មសរុបរបស់ប្រទេស ដោយក្នុងនោះជាង៣៦% គឺជាទំនិញដែលសហភាពអឺរ៉ុបនាំចូលមកកាន់រុស្ស៊ី និង៣៧,៩% គឺជាទំនិញដែលរុស្ស៊ីនាំចេញទៅកាន់សមាជិកសហភាពអឺរ៉ុបទាំង ២៧ប្រទេស៕

ខណៈទណ្ឌកម្មពីលោកខាងលិចកាន់តែធ្ងន់ ពាណិជ្ជកម្មរុស្ស៊ី និង EU នៅតែបន្តធ្លាក់ចុះ