អ្នកឧកញ៉ា សួរ វីរៈ តាំងចិត្តធ្វើការងារជាមួយសហគមន៍ដាំបន្លែស្រុកត្រាំកក់ ជួយរកប្រភពបញ្ហានិងដំណោះ

ព័ត៌មានសង្គម
ថ្ថ្ងៃអង្គារ 16 មេសា 2024
អ្នកឧកញ៉ា សួរ វីរៈ តាំងចិត្តធ្វើការងារជាមួយសហគមន៍ដាំបន្លែស្រុកត្រាំកក់ ជួយរកប្រភពបញ្ហានិងដំណោះ

អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស អ្នកឧកញ៉ា សួរ វីរៈ បានបង្ហើបឱ្យដឹងថា  បច្ចុប្បន្នកំពុងតែធ្វើការងាររួមគ្នាជាមួយប្រជាសហគមន៍ដាំបន្លែចំនួន ៤០០នាក់ ដែលជាម្ចាស់ផ្ទះសំណាញ់ដាំបន្លែ Green House ស្ថិតនៅភូមិត្រពាំងចក ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីជួយរកប្រភពបញ្ហា និងដំណោះស្រាយជូនពួកគាត់។ 

អ្នកឧកញ៉ា សួរ វីរៈ តាំងចិត្តធ្វើការងារជាមួយសហគមន៍ដាំបន្លែស្រុកត្រាំកក់ ជួយរកប្រភពបញ្ហានិងដំណោះ

អ្នកឧកញ៉ាបន្តឱ្យដឹងថា ក្រោយសម្របសម្រួល និងធ្វើការជាមួយប្រធានសហគមន៍ និងអាជ្ញាធរមូលដ្ឋាន ជាពិសេសបងប្អូនម្ចាស់ផ្ទះសំណាញ់ដាំបន្លែផ្ទាល់ នឹងមានការដាក់ចេញនូវផែនការសកម្មភាពមួយចំនួនក្នុងពេលឆាប់ៗនេះដើម្បីជាក្ដីសង្ឃឹមថ្មីជូនប្រជាសហគមន៍មានដូចជា ការជីកស្រះទឹកបង្កើត និងរក្សាប្រភពទឹក, តប្រព័ន្ធស្រោចស្រពទឹកជុំវិញតំបន់ដាំបន្លែ, សាងសង់ឃ្លាំងត្រជាក់សម្រាប់ផ្ទុកបន្លែឱ្យនៅមានសភាពស្រស់បានយូរ, ប្រើឡានដឹកជញ្ជូនបន្លែប្រភេទទូត្រជាក់អាចរក្សាសីតុណ្ហភាពបន្លែឱ្យមានសភាពដើមក្នុងអំឡុងពេលដឹកជញ្ជូន, ទទួលទិញបន្លែនៅចំការដោយប្រគល់លុយភ្លាមៗពេលបានទទួលបន្លែ, ផ្តល់ប្រាក់កម្ចីដល់កសិករជាមួយការអនុម័តឆាប់រហ័សដោយគ្រាន់តែទទួលយករោងបន្លែជាទ្រព្យបញ្ចាំប៉ុណ្ណោះ, ជួយកសិករលើបច្ចេកទេសដាំដំណាំថ្មីដើម្បីទទួលបានទិន្នផលខ្ពស់ រក្សាបានគុណភាពស្តង់ដា, ជួយកាត់បន្ថយចំណាយថ្លៃដើមផ្សេងៗក្នុងការដាំដុះតាមរយៈការស្វែងរកគ្រាប់ពូជ ជី ឧបករណ៍សាងសង់ ដើម្បីផ្គត់ផ្គង់ដល់កសិករ, ស្វែងរកទីផ្សារបន្ថែមទាំងក្នុង និងក្រៅប្រទេស រួមទាំងទាក់ទាញវិនិយោគដើម្បីបង្កើតសិប្បកម្ម រោងចក្រ ការផលិតនានានៅក្នុងតំបន់ដាំដុះ តាមរយៈការជួយកសិករដាំដុះមុខបន្លែផ្សេងទៀតតាមតម្រូវការទីផ្សារព្រោះប្រជាកសិករបច្ចុប្បន្នដាំបានតែបន្លែ ៤ ឬ ៥ប្រភេទប៉ុណ្ណោះ, ស្វែងរកបច្ចេកទេសដើម្បីបំលែងបន្លែដែលខូចទៅជាជីកំប៉ុកជំនួសការបោះចោលរាល់ថ្ងៃ។

អ្នកឧកញ៉ា សួរ វីរៈ តាំងចិត្តធ្វើការងារជាមួយសហគមន៍ដាំបន្លែស្រុកត្រាំកក់ ជួយរកប្រភពបញ្ហានិងដំណោះ

អ្នកឧកញ៉ារំពឹងថា តាមរយៈការសហការរកឱ្យឃើញនូវបញ្ហាប្រឈម និងដំណោះស្រាយ ក៏ដូចជាការដាក់គោលដៅធំរួមជាមួយប្រជាសហគមន៍ដាំបន្លែ នៅស្រុកត្រាំកក់ ខេត្តតាកែវ ជាពិសេសក្រោមការសម្របសម្រួលពីអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធតាំងពីថ្នាក់ក្រោម រហូតដល់ក្រសួងពាណិជ្ជកម្មផងសង្ឃឹមថា ពួកគាត់នឹងទទួលបានផលចំណេញកាន់តែច្រើនជាក់ជាមិនខានឡើយ។

សូមបញ្ជាក់ថា នៅក្នុងចំណងនៃកិច្ចសហការនេះអ្នកឧកញ៉ាក៏បានរៀបចំកម្មវិធីជួបជុំសង្ក្រាន្តសហគមន៍បន្លែជាមួយបងប្អូនដែលជាម្ចាស់ផ្ទះសំណាញ់ដាំបន្លែ Green House ប្រមាណ ៤០០នាក់តាមការសន្យាជាមួយពួកគាត់ ដូច្នេះទោះរវល់យ៉ាងណាអ្នកឧកញ៉ាថា ក៏ខំឆ្លៀតរៀបចំសង្ក្រាន្តអបអរឆ្នាំថ្មី ជាមួយបងប្អូនរួចរាល់ផងដែរកាលពីពេលថ្មីៗនេះ៕

អ្នកឧកញ៉ា សួរ វីរៈ តាំងចិត្តធ្វើការងារជាមួយសហគមន៍ដាំបន្លែស្រុកត្រាំកក់ ជួយរកប្រភពបញ្ហានិងដំណោះ