ក្រុងហូជីមិញ និងក្រុងញូវយ៉ក ព្រមព្រៀងគ្នាចុះអនុស្សរណៈនៃការយោគយល់គ្នាបង្កើតទំនាក់ទំនងទីក្រុងបងប្អូនស្រី

ពិភពលោក
ថ្ថ្ងៃពុធ 27 កញ្ញា 2023
ក្រុងហូជីមិញ និងក្រុងញូវយ៉ក ព្រមព្រៀងគ្នាចុះអនុស្សរណៈនៃការយោគយល់គ្នាបង្កើតទំនាក់ទំនងទីក្រុងបងប្អូនស្រី

ទីក្រុងហូជីមិញ ប្រទេសវៀតណាម និងទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីបង្កើតទំនាក់ទំនងទីក្រុងបងប្អូនស្រី។នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VietNam News កាលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។

MOU ដែលចុះហត្ថលេខាដោយប្រធានក្រុងហូជីមិញ លោក ផាន់ វ៉ាន់ម៉ៃ និងអភិបាលក្រុង New York លោក អេរិក អាដាំ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីក្រុងទាំងពីរ និងជួយទីក្រុង ហូជីមិញ ក្នុងគោលដៅក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុក្នុងតំបន់ និងអន្តរជាតិ។

ក្រុងហូជីមិញ និងក្រុងញូវយ៉ក ព្រមព្រៀងគ្នាចុះអនុស្សរណៈនៃការយោគយល់គ្នាបង្កើតទំនាក់ទំនងទីក្រុងបងប្អូនស្រី

ភាពជាដៃគូរវាងទីក្រុងហូជីមិញ និងទីក្រុងញូវយ៉ក នឹងជួយសម្រួលដល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងវិស័យផ្សេងៗដូចជា សេដ្ឋកិច្ច ហិរញ្ញវត្ថុ វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការច្នៃប្រឌិត ការអប់រំ និងបរិស្ថាន។ អភិបាលក្រុង ញូវយ៉ក លោក អេរិក អាដាំ បានចែករំលែកអនុស្សាវរីយ៍អំពីប្រទេសវៀតណាមពីដំណើរទស្សនកិច្ចលើកមុន ហើយបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ទីក្រុងញូវយ៉កក្នុងការជួយដល់ការអភិវឌ្ឍន៍របស់ទីក្រុង ហូជីមិញ ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏រឹងមាំក្នុងតំបន់ និងអន្តរជាតិ។

ក្រុងហូជីមិញ និងក្រុងញូវយ៉ក ព្រមព្រៀងគ្នាចុះអនុស្សរណៈនៃការយោគយល់គ្នាបង្កើតទំនាក់ទំនងទីក្រុងបងប្អូនស្រី

ក្នុងជំនួបនោះ នាយករដ្ឋមន្ត្រីវៀតណាមបានធានាថា វៀតណាមនឹងការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកវិនិយោគអាមេរិក ជាពិសេសអ្នកមកពីទីក្រុងញូវយ៉ក ដែលមានបំណងចង់វិនិយោគនៅក្នុងប្រទេសវៀតណាម។

គួររម្លឹកថា បច្ចុប្បន្ននេះមាននិស្សិតវៀតណាមជាង ១.៥០០ នាក់ដែលកំពុងសិក្សា និងធ្វើការស្រាវជ្រាវនៅសាកលវិទ្យាល័យនានាក្នុងទីក្រុងញូវយ៉ក ដោយបានបង្ហាញពីសក្ដានុពលសម្រាប់ការផ្លាស់ប្តូរការអប់រំ និងវប្បធម៌រវាងទីក្រុងទាំងពីរ៕