បន្ទាប់ពីបញ្ចប់ការវាយតម្លៃគម្រោងសាងសង់ស្ពាន ភ្នំពេញ-អរិយក្សត្រ ត្រូវការថវិកាជាង ២០០លានដុល្លារ

ព័ត៌មានសង្គម
ថ្ថ្ងៃអាទិត្យ 10 កញ្ញា 2023
បន្ទាប់ពីបញ្ចប់ការវាយតម្លៃគម្រោងសាងសង់ស្ពាន ភ្នំពេញ-អរិយក្សត្រ ត្រូវការថវិកាជាង ២០០លានដុល្លារ

គម្រោងសាងសង់ស្ពានមិត្ដភាគកម្ពុជា-កូរ៉េ ឬស្ពានភ្នំពេញ-អរិយក្សត្រ បានបញ្ចប់ការវាយតម្លៃរួចរាល់ហើយ ខណៈការសាងសង់នឹងចាប់ផ្ដើមក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការលើកឡើងពីលោកប្រធានសភានៃសាធារណរដ្ឋកូរ៉េ ក្នុងជំនួបជាមួយសម្តេច សាយ ឈុំប្រមុខរដ្ឋស្តីទី កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣។

បន្ទាប់ពីបញ្ចប់ការវាយតម្លៃគម្រោងសាងសង់ស្ពាន ភ្នំពេញ-អរិយក្សត្រ ត្រូវការថវិកាជាង ២០០លានដុល្លារ

លោក គីម ជីនផ្យូ ប្រធានសភានៃសាធារណរដ្ឋកូរ៉េ បានលើកឡើងថា ការវាយតម្លៃលើគម្រោងនៃការសាងសង់ស្ពានមិត្ដភាពកម្ពុជា-កូរ៉េ ទើបបានបញ្ចប់ ហើយការសាងសង់នឹងចាប់ផ្ដើមនាពេលឆាប់ៗខាងមុខ។ ខ្ញុំសង្ឃឹមថាស្ពាននេះនឹងជួយដល់ការអភិវឌ្ឍន៍របស់កម្ពុជា និងជានិមិត្ដរូបកម្ពុជាកូរ៉េ។ ប្រទេសកម្ពុជា-កូរ៉ នឹងបន្ដកិច្ចសហប្រិតបត្ដិការដើម្បីទាក់ទាញក្រុមហ៊ុនកូរ៉េមកវិនិយោគនៅកម្ពុជា និងបន្ដពង្រឹងលើវិស័យនានាបន្ថែមទៀត។

បន្ទាប់ពីបញ្ចប់ការវាយតម្លៃគម្រោងសាងសង់ស្ពាន ភ្នំពេញ-អរិយក្សត្រ ត្រូវការថវិកាជាង ២០០លានដុល្លារ

បើតាមលោក ស៊ុន ចាន់ថុល អតីតរដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាពេលកន្លងទៅបានបង្ហើបឲ្យដឹងថា គម្រោងសាងសង់ស្ពានមិត្ដភាពកម្ពុជា-កូរ៉ អាចនឹងបើកការដ្ឋានសាងសង់នៅពាក់កណ្ដាលឆ្នាំ២០២៤ខាងមុខ។ ដោយបច្ចុប្បន្នគម្រោងនេះកំពុងជ្រើសរើសក្រុមហ៊ុនដេញថ្លៃសម្រាប់ការសាងសង់ ហើយក្នុងនោះមានក្រុមហ៊ុនចំនួន ១២ ឯណោះបានចូលរួម។

បន្ទាប់ពីបញ្ចប់ការវាយតម្លៃគម្រោងសាងសង់ស្ពាន ភ្នំពេញ-អរិយក្សត្រ ត្រូវការថវិកាជាង ២០០លានដុល្លារ

គម្រោងសាងសង់ស្ពានមិត្ដភាពកម្ពុជា-កូរ៉េនេះ គឺមានចំនួន ២ ខ្សែ ដោយខ្សែទី១តភ្ជាប់ពីខាងមុខផ្សាររាត្រីឆ្លងកាត់ទន្លេសាបទៅកាន់តំបន់ជ្រោយចង្វារ និងខ្សែទី២ តភ្ជាប់ពីជ្រោយចង្វារឆ្លងកាត់ទន្លេមេគង្គទៅអរិយក្សត្រតែម្ដង។ គម្រោងសាងសង់នេះគឺទទួលបានប្រាក់កម្ចីពីប្រទេសកូរ៉េជាង២៤៥ លានដុល្លារ និងបានចុះហត្ថលេខាទទួលកាលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២។ 

បន្ទាប់ពីបញ្ចប់ការវាយតម្លៃគម្រោងសាងសង់ស្ពាន ភ្នំពេញ-អរិយក្សត្រ ត្រូវការថវិកាជាង ២០០លានដុល្លារ

សូមបញ្ជាក់ថា ស្ពានមិត្ដភាពកម្ពុជា-កូរ៉េនេះ នឹងសាងសង់ឡើងមានជើងសសរទម្រខ្ពស់ៗ ទៅខាងលើកោងរត់រកគ្នា ដើម្បីយឹតខ្សែកាប ហើយមានលក្ខណៈពិសេសមួយ ជើងសារទម្រមានលក្ខណៈមួយរង្វើល ដែលផ្តល់ភាពងាយស្រួលឱ្យនាវាឆ្លងកាត់ចេញចូលក្រោមស្ពានបាន៕