អ្នកភូមិ ២០០គ្រួសារនៅក្នុងស្រុកអន្លង់វែង ទទួលបានអំណោយពីលោកស្រីយាង និងលោកស្រី ហ្វាង ប៊ែ

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 30 សីហា 2023
អ្នកភូមិ ២០០គ្រួសារនៅក្នុងស្រុកអន្លង់វែង ទទួលបានអំណោយពីលោកស្រីយាង និងលោកស្រី ហ្វាង ប៊ែ

ប្រជាពលរដ្ឋ២០០គ្រួសារ នៅភូមិជាំនិងភូមិអូរគ្រញូង ក្នុងឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ទទួលបានថវិការ និងគ្រឿងឧបភោគបរិភោគពីសប្បុរសជនតាមរយៈក្រុមការងារចុះជួយមូលដ្ឋាន និងអាជ្ញាធរស្រុក។

អ្នកភូមិ ២០០គ្រួសារនៅក្នុងស្រុកអន្លង់វែង ទទួលបានអំណោយពីលោកស្រីយាង និងលោកស្រី ហ្វាង ប៊ែ

អំណោយនោះក្នុង១គ្រូសារទទួលបានថវិកា ១០០០០៛ អង្ករ ១០គីឡូក្រាម មីម៉ាម៉ា ១០កញ្ចប់ ទឹកត្រី០១ដប ស្កកន្លះគីឡូ ប៊ីចេងកន្លះគីឡូ។ ម្ចាស់អំណោយដែលឧបត្ថម្ភនេះមានដូចជាគ្រួសារលោកស្រី យាង បានបរិច្ចាកប្រាក់ចំនួន២១០០ដុល្លារ និងគ្រួសារលោកស្រី ហ្វាង ប៊ែ ចំនួន ៥០០ដុល្លារ។

អ្នកភូមិ ២០០គ្រួសារនៅក្នុងស្រុកអន្លង់វែង ទទួលបានអំណោយពីលោកស្រីយាង និងលោកស្រី ហ្វាង ប៊ែ

លោក ងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែង ក៏បានថ្លែងអំណរអរគុណផងដែរដល់សប្បុរសជនដែលតែងតែចូលរួមជួយដល់ពលរដ្ឋខ្វះខាតទៅតាមលទ្ធភាពដែលសបញ្ជាក់ឱ្យឃើញពីការចេះជួយគ្នាក្នុងគ្រាលំបាក៕