លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ដែលរត់គេចខ្លួនបានវិលត្រឡប់មកដល់ប្រទេសវិញកាលពីថ្ងៃអង្គារ៍ជាលើកដំបូងបន្ទាប់ពីបាននិរទេសខ្លួនអស់រយៈពេលជាង១៥ឆ្នាំ ដែលការនេះបានបង្ហាញនូវឥស្សរជនដ៏អង់អាច និងបែកបាក់គ្នាឡើងវិញនៅពេលដែលឆាកនយោបាយដ៏រញ៉េរញ៉ៃរបស់រាជាណាចក្រថៃ។
លោកថាក់ស៊ីន ជាប្រមុខអ្នកនយោបាយដ៏ល្បីមួយ និងជាអតីតម្ចាស់ក្លឹបបាល់ទាត់ Manchester City បានធ្វើជានាយករដ្ឋមន្ត្រីចាប់ពីឆ្នាំ ២០០១ រហូតដល់គាត់ត្រូវបានបណ្តេញចេញដោយរដ្ឋប្រហារយោធាក្នុងឆ្នាំ ២០០៦ ខណៈដែលលោកកំពុងនៅទីក្រុងញូវយ៉ក ចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិ។
គ្រាដែលដឹងដំណឹងថាលោកត្រឡប់មកប្រទេសវិញនៅថ្ងៃនេះមនុស្សរាប់ពាន់នាក់បានតាមដានជើងហោះហើររបស់គាត់ ខណៈដែលយន្តហោះឯកជនរបស់លោកថាក់ស៊ីនបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិដនមឿង ទីក្រុងបាងកក កាលពីម៉ោង ៩ព្រឹក ម៉ោងក្នុងស្រុក។ គាត់បានចាកចេញពីចំណតយន្តហោះឯកជនរបស់អាកាសយានដ្ឋានប្រហែល ៩០នាទីក្រោយមកជាមួយកូនៗរបស់គាត់ ហើយបានស្វាគមន៍ដោយក្រុមអ្នកគាំទ្រមុនពេលក្រាបថ្វាយបង្គំរូបព្រះមហាក្សត្ររបស់ប្រទេសថៃ ក្រោយមកប៉ូលិសបាននាំលោកថាក់ស៊ីនឡើងរថយន្តទៅតុលាការកំពូលដើម្បីចាត់វិធានការតាមនីតិវិធី។
សូមរម្លឹកថា នៅឆ្នាំ ២០០៦ លោកថាក់ស៊ីនត្រូវបានបណ្តេញចេញពីតំណែង ហើយប្រឈមមុខនឹងការកាត់ទោសជាប់ពន្ធនាគារជុំវិញការចោទប្រកាន់ពីបទពុករលួយរយៈពេល១០ឆ្នាំទើបនាំឱ្យលោកនិរទេសខ្លួនឯង គ្រាដែលអ្នកគាំទ្រកឱពុងរង់ចាំលទ្ធផលនៃនីតិវិធីរបស់តុលាការកំពូល៕