ប្រទះឃើញសាកសពអ្នកទេសចរម្នាក់មានថង់ខ្មៅជុំវិញក និងកាបូបស្ពាយនៅលើដងខ្លួន

ពិភពលោក
ថ្ថ្ងៃអាទិត្យ 18 ឧសភា 2025
ប្រទះឃើញសាកសពអ្នកទេសចរម្នាក់មានថង់ខ្មៅជុំវិញក និងកាបូបស្ពាយនៅលើដងខ្លួន

មន្ត្រីនគរបាលប៉ុស្តិ៍ភី ខេត្តរ៉ាក់យ៉ង បានប្រាប់អ្នកកាសែតនៅថ្ងៃទី១៨ ឧសភា ថា ពួកគេកំពុងស៊ើបអង្កេតករណីមួយដែលរាយការណ៍ដោយក្រុមអ្នកនេសាទបានប្រទះឃើញសាកសពអ្នកទេសចរឥណ្ឌាម្នាក់ ដោយមានថង់ខ្មៅជុំវិញក និងកាបូបស្ពាយពណ៌ខ្មៅនៅលើដងខ្លួននៅឯឆ្នេរសមុទ្រ Wongduean កោះសាម៉េត ភូមិ៤ ឃុំភេ ស្រុកមឿងរ៉ាយ៉ង កាលពីថ្ងៃទី១៧ ខែឧសភា។ 

ប្រទះឃើញសាកសពអ្នកទេសចរម្នាក់មានថង់ខ្មៅជុំវិញក និងកាបូបស្ពាយនៅលើដងខ្លួន

តាមការស៊ើបអង្កេតបឋម សាកសពត្រូវបានគេស្គាល់ថា ឈ្មោះ ប្រាដេស អាយុ៤៩ឆ្នាំ ដែលបានបាត់ខ្លួនពីរមណីយដ្ឋានអស់រយៈពេល៣ថ្ងៃមកហើយ មុនពេលត្រូវបានរកឃើញថា ស្លាប់ដោយគ្មានស្លាកស្នាមអ្វីទាំងអស់។

ប្រទះឃើញសាកសពអ្នកទេសចរម្នាក់មានថង់ខ្មៅជុំវិញក និងកាបូបស្ពាយនៅលើដងខ្លួន

បច្ចុប្បន្នសមត្ថកិច្ចកំពុងរង់ចាំគ្រូពេទ្យនៅមន្ទីរពេទ្យ Rayong ដើម្បីធ្វើកោសល្យវិច័យលម្អិត ដើម្បីកំណត់ពីមូលហេតុនៃការស្លាប់ ហើយនឹងទាក់ទងទៅស្ថានទូត ដើម្បីជូនដំណឹងដល់សាច់ញាតិសព៕ SP

ប្រទះឃើញសាកសពអ្នកទេសចរម្នាក់មានថង់ខ្មៅជុំវិញក និងកាបូបស្ពាយនៅលើដងខ្លួន