រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ស្តីទីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា គេចមិនផុតពីការជាប់ពន្ធនាគារពេលវិលត្រលប់ចូលប្រទេសវិញ

ពិភពលោក
ថ្ថ្ងៃអង្គារ 22 សីហា 2023
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ស្តីទីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា គេចមិនផុតពីការជាប់ពន្ធនាគារពេលវិលត្រលប់ចូលប្រទេសវិញ

អតីតនាយករដ្ឋមន្ត្រីថៃ ដែលកំពុងភៀសខ្លួននៅក្រៅប្រទេស លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងគេចមិនផុតពីការជាប់ពន្ធនាគារនោះឡើយ នៅពេលវិលត្រលប់ចូលប្រទេសវិញ នេះបើតាមការបង្ហើបឱ្យដឹងពីលោក Wissanu Krea-ngam ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ស្តីទី។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ស្តីទីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា គេចមិនផុតពីការជាប់ពន្ធនាគារពេលវិលត្រលប់ចូលប្រទេសវិញ

Bangkok Post បានចុះផ្សាយថា លោក Wissanu បានកំពុងធ្វើការពិភាក្សាអំពីនីតិវិធីច្បាប់មួយចំនួនចំពោះការវិលត្រលប់ចូលប្រទេសថៃវិញរបស់លោក ថាក់ស៊ីន បន្ទាប់ពីមានការប្រកាសពីសំណាក់កូនស្រីពៅរបស់លោក គឺលោកស្រី Paetongtarn ដែលបានបញ្ជាក់ថាឪពុកខ្លួន នឹងមកដល់ប្រលានយន្តហោះ Don Muang នៅវេលាម៉ោង ៩ ព្រឹកថ្ងៃនេះ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ស្តីទីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា គេចមិនផុតពីការជាប់ពន្ធនាគារពេលវិលត្រលប់ចូលប្រទេសវិញ

លោក Wissanu បាននិយាយទៀតថា បើទោះបីជារដ្ឋាភិបាល មិនត្រូវបានគេជូនដំណឹងជាផ្លូវការអំពីការវិលត្រលប់មកវិញរបស់លោក ថាក់ស៊ីន ដែលបានគ្រោងទុកនេះក៏ដោយ ប៉ុន្តែមន្ត្រីបានធ្វើការរៀបចំយ៉ាងល្អិតល្អន់រួចទៅហើយដើម្បីទទួលលោក ថាក់ស៊ីន ពេលមកដល់ប្រលានយន្តហោះភ្លាម នោះលោកនឹងត្រូវទទួលរងនូវចំណាត់ការផ្លូវច្បាប់ និងនីតិវិធីទូទៅសម្រាប់មនុស្សដែលមានឋានា:ស្រដៀងគ្នានេះ៕