ក្រោយតានតឹងសភាថៃបានប្រកាសកំណត់យកថ្ងៃទី១៣ ខែកក្កដា ជាថ្ងៃបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី

ពិភពលោក
ថ្ថ្ងៃព្រហស្បតិ៍ 6 កក្កដា 2023
ក្រោយតានតឹងសភាថៃបានប្រកាសកំណត់យកថ្ងៃទី១៣ ខែកក្កដា ជាថ្ងៃបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី

សេចក្ដីប្រកាសមួយនេះ ធ្វើឡើងបន្ទាប់ពីលោក Wan Noor ត្រូវបានតែងតាំងជាប្រធានសភាថៃថ្មី ខណៈតួនាទីមួយនេះអាចឲ្យ លោកអំពាវនាវឲ្យមានការអង្គុយរួមនៃសភាទ្វេភាគីរបស់ប្រទេស ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីបន្ទាប់។

ក្រោយតានតឹងសភាថៃបានប្រកាសកំណត់យកថ្ងៃទី១៣ ខែកក្កដា ជាថ្ងៃបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី

សូមរម្លឹកដែរថា គណបក្សឆ្ពោះទៅមុខ (MFP) ដែលឈ្នះការបោះឆ្នោត និងបក្សប្រជានិយមភឿថៃបានទម្លាក់គូប្រជែងអភិរក្សនិយមនៅក្នុងការបោះឆ្នោតសកលកាលពីខែឧសភា ដោយទទួលបាន ១៥១ និង ១៤១អាសនៈនៅក្នុងសភាជាន់ទាបដែលមានសមាជិក ៥០០រូប។

ក្រោយតានតឹងសភាថៃបានប្រកាសកំណត់យកថ្ងៃទី១៣ ខែកក្កដា ជាថ្ងៃបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី

បន្ថែមពីនោះមេបក្សឈ្នះឆ្នោត លោក ភីថា លីមចារើនរ៉ាត់ រំពឹងថា នឹងទទួលបានការគាំទ្រ ខ្ពស់ក្នុងការក្លាយជានាយករដ្ឋមន្ត្រីថៃថ្មី បន្ទាប់ពីគណបក្សលោកបានចុះអនុស្សរណៈយោគយល់ជាមួយនឹងគណបក្សចំនួន ៦ផ្សេងទៀត៕