រោយការរាប់សន្លឹកឆ្នោតចប់ជាស្ថាពរ គណបក្សចលនាឆ្ពោះទៅមុខ ឬ Move forward ឈ្នះបានអាសនៈច្រើនជាងគេ មានន័យ ថាលោក លីមចារើនរ៉ាត Pita Limjaroenrat អាយុ៤២ឆ្នាំទំនងនឹងក្លាយជា «នាយករដ្ឋមន្ត្រី» នៃរដ្ឋាភិបាលចម្រុះមួយ គ្រាដែលគណបក្សភឿថៃ(១៤១អាសនៈ) ប្រកាសថា ខ្លួនគាំទ្រគំនិតផ្ដួចផ្ដើមរបស់គណបក្សចលនាឆ្ពោះទៅមុខ (១៥១អាសនៈ) ដើម្បីបង្កើតរាជរដ្ឋាភិបាលចម្រុះនៅក្នុងអាណត្តិថ្មីនេះ។ វីដេអូ https://fb.watch/kyQIxuEfL7/?mibextid=DcJ9fc
ដំណើរនៃស្ថានការណ៍នេះជាសញ្ញាបង្ហាញពីការត្រៀមផ្លាស់ប្ដូររបបដឹកនាំនៅប្រទេសថៃបន្ទាប់ពីប្រទេស នេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមយោធានិយមអស់រយៈពេលជិតដប់ឆ្នាំចាប់តាំងពីមានរដ្ឋប្រហារផ្ដួលរំលំលោកស្រី យីង ឡាក់ ពីតំណែងកាលពីឆ្នាំ ២០១៤។ ទស្សនាវីដេអូ លម្អិតខាងក្រោម៖