លោកស្រី Srettha Thavisin បាត់បង់មុខតំណែងជានាយករដ្ឋមន្ត្រីថៃ

ពិភពលោក
ថ្ថ្ងៃពុធ 14 សីហា 2024
លោកស្រី Srettha Thavisin បាត់បង់មុខតំណែងជានាយករដ្ឋមន្ត្រីថៃ

លោកស្រី Srettha Thavisin បាត់បង់មុខតំណែងជានាយករដ្ឋមន្ត្រីថៃ ដោយសារតុលាការធម្មនុញ្ញជឿថាគាត់បានបំពានក្រមសីលធម៌ ដោយតែងតាំងលោក Pichit Chuenban ជារដ្ឋមន្ត្រីទីស្តីការនាយករដ្ឋមន្រ្តី បើទោះជាគាត់ជាប់គុកក៏ដោយ។ ការ​ដក​តំណែង​លោក​ស្រី សេដ្ឋា ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​នឹង​ញត្តិ​ដែល​ដាក់​ទៅ​តុលាការ​ដោយ​អតីត​សមាជិក​ព្រឹទ្ធសភា ៤០​រូប។ 

លោកស្រី Srettha Thavisin បាត់បង់មុខតំណែងជានាយករដ្ឋមន្ត្រីថៃ

ការសម្រេចនេះបានធ្វើឡើងនៅថ្ងៃទី១៤ ខែសីហានេះ ដោយតុលាការបាន​សម្រេចដកលោកចេញពីតំណែង ក្រោមបទចោទប្រកាន់ថា បានបំពានរដ្ឋធម្មនុញ្ញ ជុំវិញការតែងតាំងគណៈរដ្ឋមន្ត្រីកាលពីខែមេសា។ សេចក្តីសម្រេចរបស់តុលាការនេះ ទំនងជាធ្វើឱ្យនយោបាយថៃ វិលទៅរកភាពចលាចលឡើងវិញ បន្ទាប់ពីការផ្លាស់ប្តូររបបបាន១ឆ្នាំ។ យ៉ាងណាមិញសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ គឺស្ថាពរ ហើយមិនអាចប្តឹងឧទ្ធរណ៍បានទេ៕

លោកស្រី Srettha Thavisin បាត់បង់មុខតំណែងជានាយករដ្ឋមន្ត្រីថៃ