នាយករដ្ឋមន្ត្រីថៃ មានពេល១៥ថ្ងៃការពារកៅអី ក្រោយសមាជិកព្រឹទ្ធសភាស្នើឱ្យដកចេញ

ពិភពលោក
ថ្ថ្ងៃព្រហស្បតិ៍ 23 ឧសភា 2024
នាយករដ្ឋមន្ត្រីថៃ មានពេល១៥ថ្ងៃការពារកៅអី ក្រោយសមាជិកព្រឹទ្ធសភាស្នើឱ្យដកចេញ

ក្រោយពេលតុលាការធម្មនុញថៃ នៅថ្ងៃទី ២៣ ឧសភា ឆ្នាំ២០២៤ បានទទួលយកញ្ញត្តិពីសមាជិកព្រឹទ្ធសភាចំនួន ៤០រូប ដែលស្នើឱ្យដកលោកចេញពីតំណែងជានាយករដ្ឋមន្ត្រី ក្រោមហេតុផលថា នាយករដ្ឋមន្ត្រីរូបនេះបានរំលោភលើក្រមសីលធម៌នយោបាយរបស់ប្រទេសថៃ ដោយបានតែងតាំងអតីតមេធាវី និងធ្លាប់ជាបុគ្គលជាក់ពន្ធធានាគារពាក់ព័ន្ធសំណុំរឿងសូកប៉ាន់ គឺលោក Pichit Chuenban ឱ្យធ្វើជារដ្ឋមន្ត្រីទីស្ដីការនាយករដ្ឋមន្ត្រី។

នាយករដ្ឋមន្ត្រីថៃ មានពេល១៥ថ្ងៃការពារកៅអី ក្រោយសមាជិកព្រឹទ្ធសភាស្នើឱ្យដកចេញ

ការទទួលបានញ្ញតិពីសមាជិកព្រឹទ្ធសភាក្ដី ប៉ុន្ដែ តុលាការធម្មនុញ្ញថៃ នៅមិនទាន់បញ្ជាឱ្យមានការព្យួរតួនាទីរបស់លោកស្រ៊ីថា នៅឡើយទេ ដោយទុកពេលឱ្យលោកថា១៥ថ្ងៃ ដាក់ឯកសារដើម្បីការពារខ្លួនពីការចោទប្រកាន់។

បើតាមច្បាប់រដ្ឋធម្មនុញថៃមាត្រា១៦០ ត្រង់ចំណុចទី៤ និងទី៥។ ដោយត្រង់ចំណុចទី៤នេះ ចែងថា នាយករដ្ឋមន្ត្រីត្រូវមានសុចរិតភាព និងទី៥ចែងថា អាកប្បកិរិយារបស់នាយករដ្ឋមន្ត្រីត្រូវគោរពតាមបទដ្ឋានសីលធម៌។

នាយករដ្ឋមន្ត្រីថៃ មានពេល១៥ថ្ងៃការពារកៅអី ក្រោយសមាជិកព្រឹទ្ធសភាស្នើឱ្យដកចេញ

យ៉ាងណាមិញ ពាក់ព័ន្ធនឹងការតែងតាំងលោក Pichit ជារដ្ឋមន្ត្រីទីស្ដីការនាយករដ្ឋមន្ត្រីនេះ ត្រូវបានគេដឹងថា គឺជាកូតារបស់គណៈបក្សរបស់ត្រកូលថាក់ស៊ីន ខណៈដែលអតីតមេធាវីរូបនេះ ធ្លាប់ជាមនុស្សជំនិតរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា៕

នាយករដ្ឋមន្ត្រីថៃ មានពេល១៥ថ្ងៃការពារកៅអី ក្រោយសមាជិកព្រឹទ្ធសភាស្នើឱ្យដកចេញ