ក្រោយបែកធ្លាយរូបឧកញ៉ា ខ្នា និងបក្ខពួកផ្លាស់ទីលេងល្បែងស៊ីសងមិនតិចជាង៥ទីតាំងតែសាម៉ីខ្លួនថាជារឿងមិនពិត

ព័ត៌មានសង្គម
ថ្ថ្ងៃអាទិត្យ 7 ឧសភា 2023
ក្រោយបែកធ្លាយរូបឧកញ៉ា ខ្នា និងបក្ខពួកផ្លាស់ទីលេងល្បែងស៊ីសងមិនតិចជាង៥ទីតាំងតែសាម៉ីខ្លួនថាជារឿងមិនពិត

កាលពីពេលថ្មីៗនេះរូបភាពឧកញ៉ា ខ្នា និងបក្ខពួកប្រុសស្រីជាច្រើននាក់ទៀតកំពុងជុំគ្នាលេងល្បែងស៊ីសងនៅជាន់ទី៨ បន្ទប់លេខ ១១០៨ នៃខុនដូធីខេ ក្បែរភោជនីយដ្ឋាន អូខេអិនជីស្ថិតនៅជាប់បណ្ដោយផ្លូវលេខ២៨៧ និងមហាវិថីម៉ៅស៉ីងទុង ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោករាជធានីភ្នំពេញ។ វីដេអូ https://fb.watch/knZDftJgQE/?mibextid=cr9u03

ការដែលបែកធ្លាយរូបមកខាងក្រៅនេះត្រូវគេខ្សឹបខ្សៀវមកថា សង្ស័យមកពីឧកញ៉ាម្នាក់ក្នុងចំណោមនោះទម្លាប់មានចរិតខែងរ៉ែងពូកែជេរអ្នកញៀនល្បែងដូចគ្នា ដែលមានជាស្ត្រីផងនិងមានងារជាឧកញ៉ាដូចគ្នាផង គ្រាដែលឈ្នះចាញ់រាប់ពាន់ទៅរាប់ម៉ឺនដុល្លារក្នុង១ថ្ងៃៗ។ ក្រោយបែកធ្លាយទីតាំងខាងលើពួកគេក៏បានប្ដូរទៅលេងនៅអគារខុនស្កាយ ៣១ ជាន់ទី១២ បន្ទប់លេខ១២០១ និងភោជនីយដ្ឋានអូខេ នៅក្បែរៗនឹងទីតាំងបែកធ្លាយ។ ហើយប្រពន្ធអ្នកបើកភោជនីយដ្ឋាននេះក៏ជាអ្នកធ្វើអាហារលក់ឱ្យក្រុមអ្នកលេងល្បែង និងចេះរៀបចំតម្រូវការឱ្យមេកើយរបស់ខ្លួនដូចជាបន្ទប់ស្ទីម.. ។ ល។

ក្រោយបែកធ្លាយរូបឧកញ៉ា ខ្នា និងបក្ខពួកផ្លាស់ទីលេងល្បែងស៊ីសងមិនតិចជាង៥ទីតាំងតែសាម៉ីខ្លួនថាជារឿងមិនពិត

ប្រភពបានឱ្យដឹងទៀតថា ក្រុមអ្នកញៀនល្បែងមានខ្លះឡើងមកពីតាមបណ្ដាខេត្ត ដោយមានមេខ្យល់ទាក់ទាញឱ្យមកលេងជាថ្នូរនឹងទទួលបានប្រាក់កម្រៃជើងសារពីម្ចាស់អ្នកបើកទីតាំងក្រោយប្រមូលតុងបាន។ 

ប្រភពបានបន្តឱ្យដឹងទៀតថា ទីតាំងដែលឧកញ៉ា ខ្នា ចូលលេងមួយរយៈប៉ុន្មានឆ្នាំចុងក្រោយនេះមានដូចជា ភោជនីយដ្ឋាន ជីឡូវិឡា ក្លឹបកីឡាស្ទីមសោណាម៉ាស្សានៅក្បែរសាលាវិទ្យាល័យឥន្ទ្រៈទេវី អគារធីខេ អគារស្កាយ៣១ និងភោជនីដ្ឋានអូខេអិនជី ស្ថិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយបែកធ្លាយរូបឧកញ៉ា ខ្នា និងបក្ខពួកផ្លាស់ទីលេងល្បែងស៊ីសងមិនតិចជាង៥ទីតាំងតែសាម៉ីខ្លួនថាជារឿងមិនពិត

ទាក់ទងនឹងការលើកឡើងនេះ ឧកញ៉ាខ្នា បានឱ្យដឹងកាលពីថ្ងៃទី០៦ ឧសភា ឆ្នាំ២០២៣ ថា លោកមិនបានលេងល្បែងដូចការដែលគេលើកឡើងនិងចុះផ្សាយរទេ រូបភាពនោះជារូបកាត់ត។ ហើយភោជនីយដ្ឋានអូខេអិនជី ដែលល្បីថា លេងល្បែងក៏លោកមិនបានដឹងដែរ។

ចំណែកលោក សែម វិបុត្រ ដែលអះអាងជាម្ចាស់ភោជនីយដ្ឋាន អូខេអិនជី បានឱ្យដឹងថា គ្មានការលេងល្បែងទេ ទៅលេងឯណាមិនដឹងទេ តែបើសម្រាប់ហាងលោកគឺគ្មានទេ។

ក្រោយបែកធ្លាយរូបឧកញ៉ា ខ្នា និងបក្ខពួកផ្លាស់ទីលេងល្បែងស៊ីសងមិនតិចជាង៥ទីតាំងតែសាម៉ីខ្លួនថាជារឿងមិនពិត

ដោយឡែកអភិបាលខណ្ឌទួលគោក លោក ជា ពិសី បានឱ្យដឹងថា អាជ្ញាធរនឹងធ្វើការស្រាវជ្រាវហើយចាត់ចែងបង្ក្រាប។ រីឯបុគ្គលិកនៅអាគារខុនដូស្កាយ៣១ បានឱ្យដឹងថា ក៏នឹងតាមពិនិត្យមើលសកម្មនេះផងដែរ។

សូមរម្លឹកថា ឧកញ៉ា ខ្នា ធ្លាប់ល្បីល្បាញកាលដើមឡើយលើជំនួញព្រៃឈើ បន្ទាប់មកឆ្នោត ឡូតូ រណ្ដៅដី និងចុងក្រោយនេះគឺបើកបនល្បែងលួចលាក់និងលេងខ្លួនឯងផង នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មានមួយចំនួន តែទោះជាយ៉ាងលោកបញ្ជាក់ហើយថា មិនពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់ទាំងអស់នោះទេ សូមទានជ្រាប៕ តាពេជ្រ