អ្នកដើរឡើងខ្នងផ្សារម្នាក់បានស្លាប់ គ្រាដែលក្រុមរថយន្ត Off-Road ព្យាយាមជួយដឹកយកទៅសង្គ្រោះ

ព័ត៌មានសង្គម
ថ្ថ្ងៃអាទិត្យ 30 មេសា 2023
អ្នកដើរឡើងខ្នងផ្សារម្នាក់បានស្លាប់ គ្រាដែលក្រុមរថយន្ត Off-Road  ព្យាយាមជួយដឹកយកទៅសង្គ្រោះ

បុរស់ម្នាក់ក្នុងចំណោមមនុស្សប្រុសស្រីជាច្រើនទៀតដែលធ្វើដំណើរកម្សាន្តឡើងទៅខ្នងផ្សារបានស្លាប់ដោយសង្ស័យថា ខ្យល់គនិងបាក់កម្លាំងកាលពីវេលាម៉ោង១២ រាត្រីឆ្លងចូលថ្ងៃ៣០ មេសា ឆ្នាំ២០២៣ ស្ថិតនៅក្នុងសហគមន៍ខ្នងផ្សារ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

អ្នកដើរឡើងខ្នងផ្សារម្នាក់បានស្លាប់ គ្រាដែលក្រុមរថយន្ត Off-Road  ព្យាយាមជួយដឹកយកទៅសង្គ្រោះ

បើតាមហ្វេសបុកលោក ផែ សុវណ្ណារិទ្ធិ ស្វាមីលោកស្រី ធី សុវណ្ណថា ដែលជាក្រុម Off-Road ជួយដឹកជនរងគ្រោះចុះពីភ្នំខ្នងផ្សារបានសរសេររៀបរាប់ថា ជនរងគ្រោះដើរបាក់កម្លាំងខ្យល់គគ្មានអ្នកជំនាញសង្គ្រោះបឋមនិងរថយន្តសង្គ្រោះនៅជិតមានសង្ឃឹមតិចណាស់ គ្រាដែលក្រុមរថយន្ត Off-Road របស់លោកព្យាយាមដឹកជនរងគ្រោះចុះពីភ្នំកម្ពស់ ៩០០ម៉ែត្រជាមួយស្ថានភាពផ្លូវពិបាកទៅរកភូមិប្រជាពលរដ្ឋ តែជាអកុសលជនរងគ្រោះបានស្លាប់ទៅហើយ។

អ្នកដើរឡើងខ្នងផ្សារម្នាក់បានស្លាប់ គ្រាដែលក្រុមរថយន្ត Off-Road  ព្យាយាមជួយដឹកយកទៅសង្គ្រោះ

ប្រភពដំណឹងបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ខៀវ រដ្ឋា អាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិ៣សង្កាត់អូរឬស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលស្លាប់នោះគឺបានព្យាយាមឡើងខ្នងផ្សារជាមួយគ្នីគ្នាតាមរយៈសេវ៉ាកម្មរបស់សហគមន៍ ដោយមធ្យោបាយដើរនិងជិះគោយន្តក្នុងដំណើរកម្សាន្តរបស់ពួកគេនាថ្ងៃសម្រាកចុងសប្ដាហ៍។

អ្នកដើរឡើងខ្នងផ្សារម្នាក់បានស្លាប់ គ្រាដែលក្រុមរថយន្ត Off-Road  ព្យាយាមជួយដឹកយកទៅសង្គ្រោះ

បើតាមការជូនពីសហគមន៍ទេសចរធម្មជាតិខ្នងផ្សារគឺបានបិទផ្លូវម៉ូតូនិងរថយន្តជាផ្លូវការមិនឱ្យធ្វើដំណើរបានក្រៅពីក្រុមហ៊ុនដឹកគ្រឿងចក្រដឹកសម្ភារៈទៅតម្លើងបង្គោលភ្លើងតែប៉ុណ្ណោះ អ្នកដែលបំពាននឹងប្រឈមមុខអន្តាគមន៍ពីក្រុមហ៊ុន អាជ្ញាធរឃុំនិងស្រុក។ ការធ្វើដូចនេះក្នុងគោលបំណងរក្សាសុវត្ថិភាព និងមិនរំខាន់ដល់ការរដ្ឋានសាងសងបង្គោលភ្លើង។ ប្រសិនជាបងប្អូនយកម៉ូតូឡានឡើង នឹងអាចជួបគ្រោះថ្នាក់ និងមានហានិភ័យខ្ពស់ ពិសេសថ្មធំៗដែលអាចរមៀលកាត់ផ្លូវបានគ្រប់ពេល ខុសពីមុនដែលកំណត់ថា ការមិនប្រើប្រាស់សេវ៉ាសហគន៍តម្រូវឱ្យបង់ប្រាក់ចន្លោះពី១ម៉ឺនរៀលទៅ៨ម៉ឺនរៀលទៅតាមប្រភេទយានយន្តដែលជិះឡើង។

អ្នកដើរឡើងខ្នងផ្សារម្នាក់បានស្លាប់ គ្រាដែលក្រុមរថយន្ត Off-Road  ព្យាយាមជួយដឹកយកទៅសង្គ្រោះ

ទោះយ៉ាងនេះក្ដីមតិអ្នកមួយចំនួនបានលើកឡើងថា ទីតាំងទេសចរណ៍ធម្មជាតិនៅតំបន់ទាំងនោះគួររៀបចំឱ្យមានផ្លូវឡើង ចំណត ផ្សារសហគមន៍ សេវ៉ាទេសចរ សេវ៉ានាំផ្លូវ អ្នកជំនាញសង្គ្រោះបឋម និងរថយន្តសង្គ្រោះនៅកៀកនឹងសហគមន៍ ដើម្បីត្រៀមបង្ការដូចជាករណីខាងលើនេះនិងជាការទាកទាញភ្ញៀវទៅកម្សាន្តកាន់តែច្រើនបន្ថែមទៀត៕

អ្នកដើរឡើងខ្នងផ្សារម្នាក់បានស្លាប់ គ្រាដែលក្រុមរថយន្ត Off-Road  ព្យាយាមជួយដឹកយកទៅសង្គ្រោះ