ក្រុមហ៊ុនប៊ូយ៉ុងផ្ដល់ថវិកាមកប្រទេសកម្ពុជា សម្រាប់បញ្ជាទិញរថយន្ដក្រុង ១ពាន់គ្រឿង ធ្វើការដឹកជញ្ជូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្រក្រុង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយការកកសន្ទះ គ្រាកន្លងទៅក្រុមហ៊ុនមួយនេះក៏បានផ្ដល់រថយន្ដ ២០០គ្រឿង មកឱ្យកម្ពុជាផងដែរ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងឱ្យដឹងបែបនេះនាឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។
សម្ដេច បានណែនាំដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវធ្វើកិច្ចការងារនេះជាមួយក្រុមហ៊ុនប៊ូយ៉ុង។ សម្ដេច បញ្ជាក់ទៀតថា ក្រុមហ៊ុនសន្យាថា ៥ឆ្នាំក្រោយរថយន្ដ ១ពាន់គ្រឿងនេះនឹងក្លាយជាឡានអ៊ីត្រូសែន ដូច្នេះកម្ពុជានឹងកាន់តែទាន់សម័យផងដែរ៕