ក្រសួងធនធានទឹក បានប្រកាសឱ្យដឹងថា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ស្ថានភាពធាតុអាកាសនៅកម្ពុជាអាចឡើងកម្ដៅជិតដល់ ៤០អង្សាសេ ក្នុងនោះក៏អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ទៀតផង ក្នុងកំលុងពេលមួយសប្ដាហ៍។ ស្ថានភាពបែបនេះ ដោយសារកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបក្នុងកម្រិតពីខ្សោយ ទៅមធ្យម គួបផ្សំនិងខ្យល់ប្រែប្រួល៕