អាជ្ញាធរ​ស្រុក​កណ្ដាលស្ទឹង នឹង​ចុះ​បិទ​អាជីវកម្ម​រណ្ដៅ​ខ្សាច់​ល្មើស​បច្ចេកទេស ក្រោយ​ធ្លាក់​ក្មេង​ស្លាប់២នាក់​

ព័ត៌មានសង្គម
ថ្ថ្ងៃអង្គារ 9 កុម្ភៈ 2021

ខេត្ត​កណ្ដាល៖ លោក អ៊ូច សាវឿ​ន អភិបាលស្រុក​កណ្ដាលស្ទឹង នៅ​រសៀល​ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ បានឱ្យ​ដឹង​ថា នៅក្នុង​សប្ដាហ៍​នេះ អាជ្ញាធរ​ស្រុក​កណ្ដាលស្ទឹង នឹង​ចុះ​បិទ​អាជីវកម្ម​រណ្ដៅ​ខ្សាច់​របស់​លោក ហាក់ ថាវរី ដែល​ស្ថិតនៅ​ភូ​មិច្រឡាំ​ង ឃុំ​រលាំងកែន ស្រុក​កណ្ដាលស្ទឹង ខេ​ត្ក​ណ្ដា​លប​ន្ទាប់​ពី​មានការ​ឯកភាព​ពី​លោក​អភិបាលខេត្ត។

អាជ្ញាធរ​ស្រុក​កណ្ដាលស្ទឹង នឹង​ចុះ​បិទ​អាជីវកម្ម​រណ្ដៅ​ខ្សាច់​ល្មើស​បច្ចេកទេស ក្រោយ​ធ្លាក់​ក្មេង​ស្លាប់២នាក់​

សូម​រំលឹក​ថា កាលពី​ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ វេលា​ម៉ោង១៦​: ៥០នាទី មាន​ក្មេង ប្រុស០២នាក់ ជា​សិស្សសាលា​បាន​លង់ទឹក​ស្លាប់​នៅក្នុង​រណ្ដៅ​ខ្សាច់​ខាងលើ នាំ​ឱ្យ​អាណាព្យាបាល និង​អ្នកភូមិ​ខឹងសម្បា និង​សំដែង​នូវ​ក្ដី​ព្រួយបារម្ភ ចំពោះ​ទីតាំង​ការដ្ឋាន​រណ្ដៅ​ដី ខ្សាច់ លោក ហាក់ ថាវរី កំពុង​ធ្វើសកម្មភាព​កាប់​កាយ​បូម​យក​ខ្សាច់​លក់​ជា​រៀងរាល់ថ្ងៃ​កាន់តែ​ជ្រៅ​ទៅៗ មិន​គោរ​បទដ្ឋាន​បច្ចេកទេស អត់​ធ្វើ​របង​ពន្ធ័​ជុំវិញ ដែល​ងាយ​រងគ្រោះ​ថ្នាក់​ដល់អាយុ​ជីវិត​មនុស្ស និង​សត្វ ព្រោះតែ​នៅ​កៀក​នឹង​ភូមិ​៕