ភ្នំពេញ៖ បុរសម្នាក់ដែលបានបើកបរម៉ូតូកង់បីឥណ្ឌាដាក់ភ្លើង និងសរសេរអក្សរមិនត្រឹមត្រូវ ត្រូវបានសមត្ថកិច្ចនៃប៉ុស្តិ៍នគរបាលរដ្ឋបាល កាកាបទី២ ធ្វេីការឃាត់ដើម្បីដកភ្លើង និងអក្សរចេញ ធ្វើការអប់រំណែនាំឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។ នេះបើតាមការឱ្យដឹងពីផេកស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។
ការឃាត់ដកចេញនេះបន្ទាប់ពីបុរសនោះដាក់ភ្លើងលើកង់បីរបស់ខ្លួនលើសបច្ចេកទេសដូចជាភ្លើងក្នុងបាក្នុងក្លឹប ដោយមានសរសេរអក្សនៅខាងក្រោយកង់បីថា ប្រាថ្នាកុំឱ្យជួបស្រីក្បត់ និងដឹកមនុស្សលើដំបូល។
សូមបញ្ជាក់ថា សកម្មភាពដាក់ភ្លើងលើសបច្ចេកទេសលើយានយន្តមានច្រើនណាស់បច្ចុប្បន្នមានទាំងម៉ូតូ រថយន្ត និងកង់បីជាដើម ដែលធ្វើឱ្យរំខានដល់អ្នកធ្វើដំណើរលើដងផ្លូវចាំងភ្នែកស្រវាំងភ្នែក ពិបាក់មើលផ្លូវ។ ចំណែកអក្សដែលសរសេរជាប់និងយានយន្តដូចឬក៏ប្រហាក់ប្រហែលនឹងបុរសខាងលើក៏មិនតិចដែរ តែគេឆ្ងល់តើការបិទអក្សសេអក្សបែបនេះខុសនឹងច្បាប់ដែរទេ?