មូលដ្ឋានទ័ពថ្មីៗអាម៉េរិកស្ថិតនៅជុំវិញប្រទេសហ្វីលីពីន ជាសញ្ញាមួយមិនអាចទាយទុកបាន

ពិភពលោក
ថ្ថ្ងៃព្រហស្បតិ៍ 23 មីនា 2023
មូលដ្ឋានទ័ពថ្មីៗអាម៉េរិកស្ថិតនៅជុំវិញប្រទេសហ្វីលីពីន ជាសញ្ញាមួយមិនអាចទាយទុកបាន

កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ លោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr) ប្រធានាធិបតីហ្វីលីពីនថាខ្លួននឹងធ្វើការប្រកាសជាផ្លូវការក្នុងពេលឆាប់ៗនេះ ស្តីពីទីតាំងនៃមូលដ្ឋានយោធាចំនួនបួនបន្ថែមទៀតក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ (EDCA) ជាមួយសហរដ្ឋអាម៉េរិក។

មូលដ្ឋានទ័ពថ្មីៗអាម៉េរិកស្ថិតនៅជុំវិញប្រទេសហ្វីលីពីន ជាសញ្ញាមួយមិនអាចទាយទុកបាន

លោក ម៉ាកូស កាលពីខែមុនបានផ្តល់សិទ្ធិឱ្យសហរដ្ឋអាម៉េរិកចូលទៅកាន់ទីតាំងយោធាចំនួន៤នៅក្នុងចំណោមទីតាំងដែលមានស្រាប់ចំនួន៥នៅក្រោមកិច្ចព្រមព្រៀង EDCA ឆ្នាំ២០១៤ដែលកើតឡើងចំពេលមានការសម្ញែងសាច់ដុំខ្លាំងឡើងរបស់ប្រទេសចិនចំពោះសមុទ្រចិនខាងត្បូង និងតៃវ៉ាន់។ ទីតាំងបន្ថែមចំនួន៤កន្លែងនោះនៅរាយប៉ាយជុំវិញហ្វីលីពីន មានកន្លែងខ្លះនៅភាគខាងជើង ខ្លះនៅជុំវិញខេត្ត Palawan និងខ្លះទៀតភាគខាងត្បូង»។

មូលដ្ឋានទ័ពថ្មីៗអាម៉េរិកស្ថិតនៅជុំវិញប្រទេសហ្វីលីពីន ជាសញ្ញាមួយមិនអាចទាយទុកបាន

កិច្ចព្រមព្រៀង EDCA អនុញ្ញាតឱ្យសហរដ្ឋអាម៉េរិកចូលទៅកាន់មូលដ្ឋានហ្វុីលីពីនសម្រាប់ការហ្វឹកហ្វឺនរួមគ្នា ការកំណត់ទីតាំងជាមុននៃបរិក្ខារ និងការកសាងគ្រឿងបរិក្ខារដូចជាផ្លូវរត់សម្រាប់យន្តហោះ កន្លែងផ្ទុកប្រេងឥន្ធនៈ និងលំនៅដ្ឋានយោធា ប៉ុន្តែវាមិនមែនជាវត្តមានអចិន្ត្រៃយ៍នោះទេ។

មូលដ្ឋានទ័ពថ្មីៗអាម៉េរិកស្ថិតនៅជុំវិញប្រទេសហ្វីលីពីន ជាសញ្ញាមួយមិនអាចទាយទុកបាន

ថ្លែងនៅចំពោះមុខកងទ័ពហ្វីលីពីន លោក ម៉ាកូស បានប្រាប់ពួកគេឱ្យមានការប្រុងប្រយ័ត្ន ខណៈដែលលោកបានអះអាងថា ការគំរាមកំហែងពីខាងក្រៅចំពោះសន្តិសុខរបស់ប្រទេសកាន់តែស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន «យើងត្រូវមានការប្រុងប្រយ័ត្នប្រឆាំងនឹងធាតុដែលនឹងធ្វើឱ្យខូចដល់សន្តិភាព និងស្ថិរភាពដែលរកបានដោយលំបាករបស់យើង យើងនឹងនៅតែបន្តរក្សាទំនាក់ទំនងកាន់តែប្រសើរឡើងជាមួយសមភាគីបរទេសរបស់យើង»។

មូលដ្ឋានទ័ពថ្មីៗអាម៉េរិកស្ថិតនៅជុំវិញប្រទេសហ្វីលីពីន ជាសញ្ញាមួយមិនអាចទាយទុកបាន

លើសពីនោះ ប្រធានាធិបតីរូបនេះ បានលើកឡើងថា លោកដឹងពីការគំរាមកំហែងដែលកំពុងកើតមានចំពោះទឹកដីនៃប្រទេសរបស់លោក ដែលតម្រូវឱ្យមានការកែតម្រូវជាយុទ្ធសាស្ត្រសម្រាប់ទីក្រុងម៉ានីល។ 

យ៉ាងណាមិញ លោកម៉ាកូស បានបញ្ជាក់ថា ៖«បរិយាកាសសន្តិសុខខាងក្រៅកាន់តែស្មុគស្មាញខណៈវាកាន់តែមិនអាចទាយទុកជាមុនបាន»៕

មូលដ្ឋានទ័ពថ្មីៗអាម៉េរិកស្ថិតនៅជុំវិញប្រទេសហ្វីលីពីន ជាសញ្ញាមួយមិនអាចទាយទុកបាន