ហ្វីលីពិន បញ្ជាទិញនាវាពហុតួនាទីចំនួន ៥គ្រឿង ពីប្រទេសជប៉ុន តម្លៃជាង ៤០០លានដុល្លារ

ពិភពលោក
ថ្ថ្ងៃសៅរ៍ 18 ឧសភា 2024
ហ្វីលីពិន បញ្ជាទិញនាវាពហុតួនាទីចំនួន ៥គ្រឿង ពីប្រទេសជប៉ុន តម្លៃជាង ៤០០លានដុល្លារ

សារព័ត៌មាន Reuters បានចុះផ្សាយថា រដ្ឋាភិបាលហ្វីលីពីន បាននិយាយកាលពីថ្ងៃសុក្រ ទី១៧ ឧសភា ឆ្នាំ២០២៤ កន្លងទៅបានបញ្ជាទិញនាវាឆ្មាំសមុទ្រចំនួន ៥គ្រឿងពីប្រទេសជប៉ុន នៅក្នុងកិច្ចព្រមព្រៀងមួយដែលមានតម្លៃជាង ៤០០លានដុល្លារ ខណ:ពេលដែលប្រទេសក្នុងតំបន់អាស៊ានមួយនេះកំពុងប្រឈមមុខទៅនឹងសម្ពាធកាន់តែខ្លាំងពីសំណាក់ប្រទេសចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។

ហ្វីលីពិន បញ្ជាទិញនាវាពហុតួនាទីចំនួន ៥គ្រឿង ពីប្រទេសជប៉ុន តម្លៃជាង ៤០០លានដុល្លារ

ក្រសួងការបរទេសហ្វីលីពីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលជប៉ុន នឹងផ្តល់ប្រាក់កម្ចីដល់ហ្វីលីពីន ចំនួន ៦៤,៣៨ពាន់លានយ៉េន (៤១៦លានដុល្លារ) ដើម្បីទិញនាវាពហុតួនាទីចំនួន ៥គ្រឿង និងការចំណាយសម្រាប់អភិវឌ្ឍឧបករណ៍ចាំបាច់ផ្សេងទៀត។

ហ្វីលីពិន បញ្ជាទិញនាវាពហុតួនាទីចំនួន ៥គ្រឿង ពីប្រទេសជប៉ុន តម្លៃជាង ៤០០លានដុល្លារ

សូមជម្រាបថា ការបញ្ជាទិញនាវានេះ អាចនឹងធ្វើឱ្យហ្វីលីពីន កាន់តែមានភាពប្រសើរឡើងបន្ថែមទៀតនូវសមត្ថភាពរបស់ខ្លួនសម្រាប់ប្រតិបត្តិការដែនសមុទ្រ ជាពិសេសក្នុងការដោះស្រាយទៅលើបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនជាដើម៕