ហ្វីលីពិន៖ បេក្ខជនប្រធានាធិបតីហ្វីលីពីន Manny Pacquiao និងជាអតីតស្តេចប្រដាល់អាស៊ី បានសារភាពថា កាលពីក្មេងលោកធ្លាប់ប្រើក.ញ្ឆា.រ និងម៉ាទឹកកក គឺដោយសារតែខ្លួនឆោ.តល្ងង់ និងពុំយល់ពីច្បាប់។
Pacquiao និយាយបែបនេះក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន AFP កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ។ លោកថា « កាលពីពេលនៅក្មេង ខ្ញុំនៅឆោតល្ងង់ណាស់ ដូច្នេះហើយ ទើបខ្ញុំទៅប្រើគ្រឿ. ង ញៀ.ន ពេលនោះខ្ញុំមិនយល់ច្បាស់ពីច្បាប់ឡើយ»។ ប៉ុន្តែសព្វថ្ងៃនេះវិញ ជនល្មើសដឹងច្បាស់ហើយថា គ្រឿ. ង ញៀ-ន គឺខុសច្បាប់ ហើយអ្នកនោះគួរតែត្រូវដាក់ទោស។
ការសារភាពរបស់លោក Pacquiao ធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី Rodrigo Duterte បានចោទប្រកាន់ថាមានបេក្ខជនប្រធានាធិបតីហ្វីលីពីនម្នាក់កំពុងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដោយមិនបានបង្ហើបអត្តសញ្ញាណឡើយ។
សូមបញ្ជាក់ថា គោលនយោបាយការប្រយុទ្ធប្រឆាំងគ្រឿ. ង ញៀ.ន អំពើពុ.ករលួ.យ និងភាពក្រីក្រ ត្រូវបាន
យកមកធ្វើជាប្រធានបទគន្លឹះ សម្រាប់យុទ្ធនាការឃោសនារបស់លោកដើម្បីឆ្ពោះទៅប្រកួតប្រជែងយកតំណែងប្រធានាធិបតីហ្វីលីពីន បន្តពីលោក ឌូតឺតេ ក្នុងការបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០២២ ខាងមុខនេះ៕