ករណីនេះបានធ្វើឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង0៩:១០នាទីយប់ថ្ងៃទី៣ មិនា ឆ្នាំ២០២៣ នៅក្នុងមជ្ឈមណ្ឌលកែសម្ផស្សអន្តរជាតិ M25 ផ្ទះលេខ73B ផ្លូវលេខ70 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សពស្ត្រីរងគ្រោះឈ្មោះ ឃុន ចន្នី អាយុ៤១ ទីលំនៅភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូក ខេត្តកំពត។ វីដេអូ https://fb.watch/j2Nl7iUVOC/?mibextid=qC1gEa
បើតាមប្រភពពីអ្នកស្គាល់ស្ត្រីរងគ្រោះខាងលើបានបង្ហើបឱ្យដឹងថា ជនរងគ្រោះបានសុំស្វាមីមកកែរច្រមុះ ប៉ុន្តែបានបន្ថែមការកែដើមទ្រូងដោយមិនប្រាប់គ្រួសារឡើយ ហើយក៏ជួបរឿងអកុសលទាំងនេះតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចបានផ្អាកដំណើរការគ្លីនិកបណ្តោះអាសន្ន ដើម្បីអ្នកជំនាញបើកការស្រាវជ្រាវស្វែងរកការពិតនៃការស្លាប់របស់ស្ត្រីរងគ្រោះខាងលើ។ តែជំហានដំបូងសមត្ថកិច្ចដាក់ការសន្និដ្ឋានថា សពស្ត្រីរូបនេះស្លាប់ដោយសារគាំងបេះដូង។
បច្ចុប្បន្នសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ រាពេជ្រ